• 2023-08-05 07:11:17
  • ព័ត៌មាន

កំពូលសម្រស់ តេង ដាណា ក្លាយជាអគ្គនាយិកាក្រុមហ៊ុនដ៏មានប្រជាប្រិយភាពទាំងវ័យក្មេង

  • 2023-08-05 07:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង តេង ដាណា មិនត្រឹមតែមានរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពូកែខាងមុខជំនួញជួញដូរទៀតផង ជាពិសេសតាមរយៈអនឡាញ។ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ អ្នកនាង តេង ដាណា អាចមានលទ្ធភាពបើកជាក្រុមហ៊ុន ដែលមានឈ្មោះថា តេង ដាណា ត្រេឌីង ឯ.ក លក់គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់បុរសនារី ទាំងខ្លួនទើបតែមានវ័យខ្ទង់ម្ភៃឆ្នាំ ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងការប្រើប្រាស់ផលិតផលរបស់អ្នកនាងផងដែរ ។

ទោះបីជាទីផ្សារលក់អនឡាញមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏ផលិតផល អ្នកនាង តេង ដាណា ទទួលបានប្រជាប្រិយភាព និងកំពុងឆក់យកបេះដូងអ្នកប្រើប្រាស់ ដោយសម្អាងលើទំនុកចិត្ត ស្តង់ដាផលិតផល គុណភាពល្អ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបានចុះច្បាប់ទទួលស្គាល់ពីក្រសួងពាក់ព័ន្ធក្នុងប្រទេសត្រឹមត្រូវ ។

ក្រៅពីនេះក្រុមហ៊ុន តេង ដាណា ត្រេឌីង ឯ.ក បានទទួលពានរង្វាន់ និងវិញ្ញាបនបត្រជាច្រើននៅក្រៅប្រទេស ដែលជាប់ឈ្មោះជាក្រុមហ៊ុនដែលមានផលិតផលស្ដង់ដាខ្ពស់ និង ទទួលបានការគាំទ្រខ្លាំងពីសំណាកអ្នកប្រើប្រាស់ក្នុងស្រុក -ក្រៅស្រុក ប្រចាំឆ្នាំទៀតផង ។

ភាពជោគជ័យទាំងវ័យក្មេងនេះ មិនមែនកើតចេញដោយឯកឯងនោះទេ អ្នកនាង តេង ដាណា បានចំណាយពេលវេលា និងថវិកាក្នុងការជ្រើសរើសយកនូវផលិតផលល្អ ឆ្លងការធ្វើតេស្តច្រើនលើកច្រើនសារមុននឹងចររាចរណ៍លក់លើទីផ្សារ។ អាស្រ័យហេតុនេះ ទើបក្រុមហ៊ុន តេង ដាណា ត្រេឌីង ឯ.ក ទទួលបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់ និង មានតំណាងចែកចាយកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ន អ្នកនាង តេង ដាណា បានបង្កើតការងារឲ្យកូនខ្មែរ តាមរយៈការផ្តល់ឱកាសការងារនៅក្រុមហ៊ុន តេង ដាណា ត្រេឌីង ឯ.ក ដោយផ្ទាល់ និងដោយប្រយោល ឬក៏ធ្វើជាតំណាងចែកចាយបន្ត ទូទាំង 25 ខេត្តក្រុង។

ក្រៅពីនេះ អ្នកនាង តេង ដាណា ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជា ការចូលរួមជួយកុុមារកំព្រា មនុស្សចាស់ និង ប្រជាជនខ្សត់ខ្សោយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់