• 2023-08-07 04:28:24
  • ព័ត៌មាន

បាត់យូរ ឥឡូវ ខ្មែរ១ជីវិត ត្រឡប់មកវិញហើយ ​ជាមួយបទ​ថ្មីញាក់សាច់!

  • 2023-08-07 04:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឡេង សុវណ្ណ​តារា ហៅ​ខ្មែរ​១​ជីវិត ដែល​ប្រិយមិត្ត​ស្គាល់ថាជាតារារ៉េប​ល្បី​ឈ្មោះ​មួយ​រូប ហើយ​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិកនោះ ឥឡូវ​នេះ​បាន​ត្រឡប់​មក​វិញ​ទៀតហើយ ក្រោយ​ពី​បាត់​មុខ​១រយៈ​ធំ។

ខ្មែរ​១ជីវិត បាន​ស្ងប់ស្ងាត់​សកម្មភាព​សិល្បៈ​តន្ត្រី​របស់​ខ្លួន ចាប់​តាំង​ពី​វេលា​ដែល​លោក​មាន​បញ្ហា Disk Track ជាមួយ​នឹង​តារា​ចម្រៀង​ក្នុង​ស្រុក​មួយ​ចំនួន។ ជាមួយ​នឹង​ការ​វិល​ត្រឡប់​មក​កាន់​វិថី​សិល្បៈ​តន្ត្រី​នា​ពេល​នេះ លោក ឡេង សុវណ្ណតារា បាន​នាំ​យក​បទ​ចម្រៀង​ថ្មី​មួយ​បទ​មក​ជូន​ប្រិយមិត្ត​ដែល​មាន​និយម​ចូល​ចិត្ត​បទ​ចម្រៀង​ប្រភេទ​រ៉េប ក៏​ដូច​ជា HipHop។

បទ​នោះ មាន​ចំណង​ជើង​ថា "ឆក់ព្រលឹង"...តោះ​ស្ដាប់​រំលឹក​ទឹក​ដម​សំឡេង ធំ មាន​កម្លាំង​របស់ ខ្មែរ​១ជីវិត​តាម​រយៈ​បទ​នេះ​ទាំង​អស់គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់