• 2023-08-08 08:17:43
  • ព័ត៌មាន

ក្រោយទឹកភ្នែកស្រក់ជោកថ្ពាល់ ស៊ឹម ថៃណា ទទួលបានការលួងលោមច្រើនណាស់ពីមិត្ដសិល្បៈ

  • 2023-08-08 08:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមសប្ដាហ៍នេះ មានសិល្បករ-សិល្បការនីដែលស្គាល់ច្បាស់ពីឥរិយាបទ ឬសកម្មភាពក្រឡូកក្នុងអាជីពសិល្បៈតារាចម្រៀង ស៊ឹម ថៃណា បាននាំគ្នា លើកទឹកចិត្ដ និងប្រតិកម្មចំពោះបុរសម្នាក់ដែលជេរប្រមាថតារាចម្រៀងស្រីរូបយ៉ាងចាស់ដៃកាលពីយប់ថ្ងៃអាទិត្យ ទី៦ ខែសីហា ដោយគ្មានមូលហេតុ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង យុគ ឋិតរដ្ឋា ដែលត្រូវជាមិត្ដភក្ដិរបស់ ស៊ឹម ថៃណា បានបង្ហោះរូបថតពីរសន្លឹកភ្ជាប់ជាមួយសារដ៏វែងអន្លាយនៅថ្ងៃទី៨ ខែសីហា ថា នាងពិតជាអាណិត ស៊ឹម ថៃណា ខ្លាំងណាស់ ហើយកាន់តែខ្លោចចិត្ដទៀតនោះ គឺត្រង់ថានាងពុំមានឪពុក-ម្ដាយ ហើយត្រូវគេមើលងាយបែបនេះទៀត។

ទោះជាយ៉ាងណា យុគ ឋិតរដ្ឋា បានលើកទឹកចិត្ដ ថៃណា ថា រឿងរ៉ាវជីវិតរបស់មនុស្សគ្រប់គ្នា គឺបែបនេះ តែយើងគួរជម្នះ ប្រឹងតស៊ូ លើជីវិតឲ្យបាន ដ្បិតពេលខ្លះត្រូវជួបរឿងរ៉ាវ និងឧបសគ្គដ៏ច្រើនក្នុងពេលតែមួយ តែយើងមិនត្រូវឲ្យឧសគ្គទាំងនោះ ឈ្នះយើងទេ។

ក្រៅពីតារាចម្រៀងវ័យជ្រេ យុគ ឋិតរដ្ឋា និយាយបែបនេះទៅកាន់ ស៊ឹម ថៃណា ក៏មានតារាប្រុស-ស្រីមួយចំនួនទៀតដែរ បាននិយាយលើកទឹកចិត្ដនាង គឺមានដូចជា៖ អ្នកនាង ស្វែង សុជាតា vj dada និងពិធីករ ម៉ាដូណា ជាដើម។ ពួកគេនិយាយថា៖ “ពិបាកណាស់ មនុស្សមួយចំនួនមិនសូវឲ្យតម្លៃសិល្បៈ តែយើងត្រូវមានស្មារតីរឹងមាំលើខ្លួនឯង”។

បើតាមតារាចម្រៀង ស៊ឹម ថៃណា មានបុរសម្នាក់ដែលនាងមិនធ្លាប់ស្គាល់សោះ បានផឹកស៊ីស្រវឹងនៅក្នុងហាងដែលនាងច្រៀងកាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ហើយដើរមកជេរប្រមាថ ហាក់បីដូចជានាងជាស្រីខូច ឬស្រីលក់ខ្លួន។ ភ្លាមៗនោះ នាងក៏បានឈ្លោះតបវិញដែរ ហើយក៏ដើរចេញ ដោយមើលឃើញថាបុរសម្នាក់នោះស្រវឹងខ្លាំងហើយ។

១ថ្ងៃ បន្ទាប់ពីរងនូវការជេរ ប្រមាថ ស៊ឹម ថៃណា ក៏បានបកស្រាយតាមបណ្ដាញសង្គមម្ដងទៀតទាំងអួលដើមករ ស្រក់ទឹកភ្នែកជោគថ្ពាល់ ហើយនាងបញ្ជាក់យ៉ាងខ្លីថា ប្រឡូកក្នុងអាជីពនេះ បើនាងចេះខិលខូច ឬមានអ្នកចិញ្ចឹមនោះ ម៉្លេះសមពេលនេះ នាងមិនពិបាកជួលផ្ទះគេរស់នៅ ហើយឡានដែលកំពុងជិះរាល់ថ្ងៃមិនត្រូវបង់រំលស់គេទើបរួចដូច្នេះឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់