• 2023-08-08 08:12:03
  • ព័ត៌មាន

លេងមែនទែន អ៊ីអ៊ី ត្រៀម​អុកឡុកព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​លើក​ដំបូង

  • 2023-08-08 08:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ស្រស់​ស្អាត អ៊ីអ៊ី ដែល​ជាកូន​ស្រី​ច្បង​របស់​​អ្នក​ស្រី លី ញូរី ហៅ​ម៉ាក់អ៊ីអ៊ី ត្រៀម​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍នេះ។

នោះ​គឺ​ "មហាព្រឹត្តិការណ៍​ប្រគំតន្ត្រីផលិតផល EEw9អ៊ីអ៊ី" ដែល​មាន​សុទ្ធ​តារា​ចម្រៀង​អាជីព​ល្បីៗ ដូច​ជា ខេមរៈ សិរីមន្ត តន់ ចន្ទសីម៉ា គូម៉ា អ៊ីវ៉ា និង​វង្ស ថាណាន់ ជា​ដើម។ អ៊ីអ៊ី ត្បិត​ថា មិន​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ក្នុង​អាជីព​សិល្បៈ​ក្នុង​ស្រុក ក៏​នឹង​លេច​មុខ​ក្នុង​មហាព្រឹត្តិការណ៍​តន្ត្រី​នេះ​ដែរ។

តាម​ឧកញ៉ា យឹម តាស្រង់ អះអាង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល អ៊ីអ៊ី លេច​មុខ​ក្នុង​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​ធំ​បែប​នេះ។ ត្បិត​ថា​មិន​មាន​ពិសោធន៍​ច្រើន តែ​ពឹង​លើ​ទេពកសោល្យ និង​ភាព​ជឿជាក់​របស់​នាង លោក​មាន​ជំនឿ​លើ​កូន​ស្រី​រូប​នេះ​អាច​សម្រេច​លទ្ធផល​ល្អ និង​ធំ​ដុំ​បាន។

អ៊ីអ៊ី ត្រូវ​បាន​គេ​ស្គាល់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន តាម​រយៈ​ម្ដាយ គឺ​អ្នក​ស្រី លី ញូរី ឧស្សាហ៍​ថត​បង្ហោះ​សាធារណជន​ពី​ទម្លាប់ និង​ចរិត​ឡិកឡក់​គួរ​ឲ្យ​ក្នាញ់។ ប៉ុន្មាន​ក្រោយ​មក អ៊ីអ៊ី ប្រែក្លាយ​ពី​កុមារី មកជា​យុវតី​មួយ​ដ៏​ស្រស់​ស្អាត។ យ៉ាង​នេះ​ក្ដី នាង​នៅ​មាន​ចរិត​ញិកញ៉ក់​គួរ​ឲ្យ​ក្នាញ់​ដដែល។ យុវតី អ៊ីអ៊ី មាន​ទេពកោសល្យ​សិល្បៈ ពិសេស​ផ្នែក​រាំ Kpop បាន​យ៉ាង​ល្អ។

នាង​ក៏​ធ្លាប់​ចូល​រួម​ប្រឡង​ធ្វើ​ជា​តារា Kpop នៅ​ប្រទេស​កូរ៉េ ដែល​ជា​ការ​ប្រឡង​មាន​លក្ខណៈ​តឹង​តែង និង​លក្ខខណ្ឌ​ខ្ពស់​ទៀត​ផង។ អ៊ីអ៊ី នឹង​នាំ​យក​ទេពកោសល្យ​ដ៏​កម្រ​នេះ​ឡើង​ឆាក​មហាព្រឹត្តិការណ៍​តន្ត្រី​ខាង​លើ ខណៈ​គេ​ឃើញ​សាមី​ខ្លួន បាន​ព្យាយាម​ប្រាប់​ប្រិយមិត្ត​របស់​នាង​ជា​រឿយ​អំពី​សកម្មភាព​សិល្បៈ​របស់​នាង​នៅ​ចុង​សប្ដាហ៍​នេះ។ ចំណុច​គួរ​ឲ្យ​អស់​សំណើច អ៊ីអ៊ី ហៅ​ឈ្មោះ​ឧកញ៉ា ខេមរៈ សិរីមន្ត មិន​ត្រូវ​ឈ្មោះ​ថែម​ទៀត។

"មហាព្រឹត្តិការណ៍​ប្រគំតន្ត្រីផលិតផល EEw9អ៊ីអ៊ី" គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន EEw9។ ព្រឹតិ្តការណ៍​នេះ នឹង​ចាប់ពីម៉ោង៩ព្រឹកតទៅនៅផ្សារទំនើប K-Mall តាមបណ្តោយផ្លូវវេងស្រេង នាថ្ងៃទី១២ និងទី១៣ សប្តាហ៍នេះ។ តាម​ឧកញ៉ា យឹម តាស្រង់ នឹងមាន​ការ​ផ្ដល់​ជូន​ពិសេសទិញ១ថែម១ ព្រម​ទាំង​​ចែក Free Free ផលិតផល 500 ឈុត​ថែម​ទៀត។ ក្រៅ​ពី​នេះ ផលិតផលប្រេន EEw9 ជិត១០០មុខ​នឹង​ត្រូវ​បើក​បង្ហាញ​នៅ​ថ្ងៃនោះ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់