• 2023-08-14 03:50:17
  • ព័ត៌មាន

ជីវិតដែល​គ្រប់​គ្នាប្រាថ្នា! អេឡិច ចាន់ត្រា ​ថ្ងៃធម្មតា​ប្រឹង​រកស៊ី​ មាន​លុយ មាន​ពេល ចេញ​សាក​ថ្ម​ជីវិត!

  • 2023-08-14 03:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេឡិច ចាន់ត្រា ជា​សិល្បករ តារាម៉ូដែល និង​ចុង​ក្រោយ​បាន​វិវត្ត​ខ្លួន​មក​ជា​អ្នក​ជំនួញ បាន​ចាក​ចេញ​ពី​កម្ពុជា​ហើយ​នៅ​ថ្មីៗ​នេះ ក្រោយ​ពី​លោក​អាច​ដក​ខ្លួន​ពី​ការងារ​ដ៏​មមាញឹក​មួយ​រយៈ​ពេល​ខ្លី។

អូស្ត្រាលី គឺ​ជា​ទឹក​ដី​មួយ ដែល​ប្រុស​ស្អាត​កូន​ចៅ​ចិន​រូប​នេះ​ចូល​ចិត្ត​មួយ ដូច្នេះ​ហើយ ទើប​ជា​រឿយ​ៗ គេ​ឃើញ​ទៅ​កម្សាន្ត​ទីនោះ​ម្ដង​ហើយ​ម្ដង​ទៀត ពោល​គឺ​រៀងរាល់​ឆ្នាំ​តែ​ម្ដង។ គេ​មិន​ដឹង​ឡើយថា អូស្ត្រាលី មាន​អ្វី​ពិសេស ទើប​អាច​ចង​ចិត្តតារា​ប្រុស​រូប​នេះ​នោះ​ឡើយ។ ប៉ុន្តែ​តាម​សាមី​ខ្លួន គឺ​ដើម្បី​សម្រាក​លំហែ និង​ជួប​សួរ​សុខទុក្ខ​បង​ប្អូន​មិត្តភ័ក្តិ​នៅ​ទី​នោះ​ប៉ុណ្ណោះ។

យ៉ាង​ណា ជុំវិញ​ការ​ចាកចេញ​ទៅ​ទីឹកដី​សត្វ​កង់ហ្គូរូ​ជា​ថ្មី​នេះ បន្ទាប់​ពី​គេ​ដឹង​ថា លោក​បាន​រយាល​ពី​ការងារ​រកស៊ី​របស់​លោក​មួយ។ អេឡិច ចាន់ត្រា គឺ​ជា​នាយកគ្រប់គ្រង​ក្រុម​ពិធីការ Alex Entertainment Agencyដែល​លោក​បាន​បើក​ដំណើរ​ការ​ជា​ច្រើន​ឆ្នាំ។ អាជីវកម្ម​នេះ គេ​មើល​ឃើញ​ថា មាន​ផ្លែ​ផ្កា​ល្អ​ ក្នុង​នោះ​គេ​ឃើញ​លោក​រមែង​ក្ដោប​បាន​ឱកាស​ផ្ដល់​សេវាកម្ម​ដល់​ក្រុមហ៊ុន​ធំៗ និង​ម្ចាស់​ពិធី​សុទ្ធ​លំដាប់​ឧកញ៉ា ឯកឧត្តម ជា​ញឹកញាប់។

យ៉ាងណា ក្នុង​អំឡុង​ពេល​រដូវ​ភ្លៀង អាជីវកម្ម​របស់​លោក​មាន​ពេល​ទំនេរ​ច្រើន។ដូច្នេះ​ហើយ បន្ទាប់​ពី​ប្រឹង​រក​លុយ​ស្ទើរ​ពេញ​១​ឆ្នាំ ទើប​លោក​​ក៏​ឆ្លៀត​ទៅ​ប្រើ​ប្រាស់​ពេល​ជីវិត​ផ្ទាល់​ខ្លួន​ខ្លះ​នៅ​អូស្ត្រាលី ដែល​ភាសា​យុវវ័យ​និយម​ប្រើពាក្យ "សាក​ថ្ម​ជីវិត"។ អេឡិច ចាន់ត្រា មិន​បាន​បញ្ជាក់​ឡើង​ថា លោក​សម្រាក​លំហែ​រយៈ​ពេល​ប៉ុន្មាន​អូស្ត្រាលី ប៉ុន្តែ​គេ​ជឿថា លោក​នឹង​វិល​វិញ​នៅ​មុន​រដូវមង្គល​ចូល​មក​ដល់​ប្រមាណ​ជា ២ខែ​ទៀត​នេះ ព្រោះ​ថា ជា​ពេល​ដែល​លោក​ត្រូវ​ប្រមូល​ផល​ឡើង​វិញ​ទៀត​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់