• 2023-08-24 02:35:17
  • ព័ត៌មាន

ងួន ចាន់ដេវីត និងទេព បូព្រឹក្ស ចំអន់គ្នាលេងរឿងមើលថែកូន ត្រូវបុរសម្នាក់ប្រាប់ឲ្យមហាជនមើលទុកជាគំរូ

  • 2023-08-24 02:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េប ងួន ចាន់ដេវីត និងទេព បូព្រឹក្ស ដ្បិតរវល់ខ្លាំងនឹងការងារសិល្បៈ ប៉ុន្ដែពួកគេក៏ឆ្លៀតពេលបង្កើតក្ដីសុខឲ្យគ្នាទៅវិញទៅមក និងទៅកាន់កូនជាទីស្រឡាញ់ដែរ។ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដេវីត បានបង្ហោះរូបថតបីកូន ដោយមិនដាក់ខេបសិនអ្វីទាំងអស់ ដោយជំនួសមកវិញនូវរូបបេះដូងចំនួន២ ដើម្បីបង្ហាញក្ដីស្រឡាញ់។

ក្រោយពីបានឃើញរូបនេះ ទេព បូព្រឹក្ស ដែលជាភរិយា បានចែករំលែកបន្ដ ដោយចម្អន់ស្វាមីថា៖ “អើយ…ទៅថតយក Credit ថាមើលកូនហើយនឹងហា បានសម្រាក វិត”។ ការចំអកចំអន់ក្នុងន័យលេងសើចបែបនេះ ត្រូវបានអ្នកគាំទ្ររបស់អ្នកទាំងពីរនាក់រាប់ពាន់នាក់ បានចូលខមិនក្នុងន័យជូនពរផ្សេងៗគ្នា ហើយខ្លះនិយាយថា មានគ្រួសារ ជាពិសេសពេលមានកូនគួរឲ្យស្រឡាញ់បែបនេះទៀត គឺពិតជាមានសុភមង្គលខ្លាំងណាស់។

ទន្ទឹមគ្នានេះ ក៏មានបុរសម្នាក់ដែលប្រើហ្វេសប៊ុកឈ្មោះ Phongin និយាយថា មើលឲ្យហើយទៅអ្នកអត់ទាន់មានគូគ្នាយើង ពេលមានគ្រួសារត្រូវពិបាកអីចឹងហើយ ព្រោះណាមួយត្រូវលួងប្រពន្ធ ហើយណាមួយត្រូវលួងកូនទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់