• 2023-08-24 08:44:35
  • ព័ត៌មាន

ទង្វើរបស់ ថុល សុភិទិ នៅថ្ងៃនេះ ធ្វើឲ្យ ឡុង ម៉ានីន ស្រឡាញ់លើសដើម

  • 2023-08-24 08:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមេម៉ាយកូនមួយ ឡុង ម៉ានីន ដែលគេស្គាស់ច្បាស់ថាជាសង្សារបស់តារាចម្រៀង ថុល សុភិទិ ទម្លាយថា រូបនាងបានងរនឹង ភិទិ ជិតកន្លះខែហើយ ហើយនៅថ្ងៃនេះនាងទទួលបានអារម្មណ៍ថ្មីមួយទៀត ក្រោយពី ថុល សុភិទិ បានមកលួងនាង។

តាមរយៈគណនីហ្វេសប៊ុករបស់ ឡុង ម៉ានីន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ ឲ្យដឹងថា ភិទិ បានយកផ្កាមួយបាច់យ៉ាងស្រស់ស្អាតជូនជាង ហើយបាននិយាយលួងលោមនាងបានប្រហែលតែ ១០នាទី ក៏ស្រាប់តែនាងទន់ចិត្ដលែងខឹងភ្លាម។

ម៉ានីន និយាយថា៖ “ងរដាក់គេឡើងជិតកន្លះខែ គេមកលួងមិនបាន១០នាទីផង Love គេលើសដើមx10 នីនអើយ”។ មុននឹងបញ្ចេញសារ និងរូបថតទាំងនោះ គេឃើញឡុង ម៉ានីន បានបង្ហោះពាក្យឌឺដងមួយដែលទំនងសំដៅដល់ ថុល សុភិទិ ដែលកំពុងខឹងគ្នាខ្លាំង។ ម៉ានីន បានសរសេរថា ពាក្យចាស់ពោលថា “មេម៉ាយចំណាយមាត់ញាតិ អីចឹងខ្ញុំខ្ជិលឲ្យញាតិនៅស្ងៀម មេម៉ាយទៀតហ្មងទៅ”។

ប៉ុន្ដែនៅមុននេះអ្វីៗប្រែជាល្អទៅវិញ ហើយសារ និងរូបថតនៅលើបណ្ដាញសង្គមប្រែជាស្រស់ស្អាយ ផ្អែមល្ហែម ហើយសារដែលនិយាយអាក្រក់ពីខ្លួនឯងនោះ ក៏ត្រូវបានលុបចោលវិញដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់