• 2023-08-29 04:09:44
  • ចម្រៀង

ព្រាប សុវត្ថិ ជួប​ តន់ ចន្ទសីម៉ា លេងស្តាយហាយក្លាសដើរលេងយប់ក្នុងបទថ្មី ក្មេងៗអែបកៀន

  • 2023-08-29 04:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ចុងខែសីហា ឆ្នាំ២០២៣ នេះ មហាជន ជាពិសេសអ្នកគាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចាប់អារម្មណ៍លើការសម្ដែងយ៉ាងអស្ចារ្យរបស់លោកជាមួយកញ្ញា តន់ ចន្ទសីម៉ា តាមរយៈបទចម្រៀងមួយបទក្រោមចំណងជើងថា៖ “មីឆុង មីឆា”។ ក្នុងនោះគេឃើញ ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ប្រើស្ដាយក្មេងស្ទាវដើរលេងយប់ និងចូលក្លឹបបង្កើតស្នេហាបែបយុវវ័យ។

ចុះពីលើឡានសេរីទំនើបទាំងយប់ រួចដើរតម្រង់ចូលទៅក្លឹបកម្សាន្ដ ក៏បានជួបស្រីស្អាត តន់ ចន្ទសីម៉ា។ ព្រាប សុវត្ថិ ក៏ចាប់ផ្ដើមដោះវ៉ែនតា បើកភ្នែកធំៗសម្លឹងទៅនាង ហើយច្រៀងលែបខាយសុំស្នេហាថា ឲ្យតែបានអូនស្នេហាមិនថាមីឆុង ឬមីឆា បងបើកភ្លើងខៀវប៉ាវអូនឲ្យដាច់ផ្ងារ នៅសល់តែខោខ្លីឲ្យតែអូនព្រមស្នេហា។

តាមរយៈការលេងស្ដាយហាយក្លាសរបស់កំពូងតារាចម្រៀងដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មហ្គាឡាក់ស៊ីទាំងពីរដួងនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្ដែងបទរ៉េប អមដោយកាយវិកាយ៉ាងរស់រវើកនេះ ទើបបញ្ចេញនៅលើបណ្ដាញសង្គមយូធូបត្រឹមតែ ៣ថ្ងៃសោះ មានអ្នកចូលស្ដាប់ ឬទស្សនាដល់ទៅ ១.៣ លានដងបាត់ទៅហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់