• 2023-08-31 07:48:05
  • ព័ត៌មាន

ញឹម ចាន់ថន កំពុងតស៊ូដោយផ្ទាល់ជាមួយហាងដែលបោះទុនជាង ៤ម៉ឺនដុល្លារ

  • 2023-08-31 07:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីការិនីវ័យជ្រេ ញឹម ចាន់ថន បានបោះជំហានរកស៊ីក្នុងវិស័យកម្សាន្ដ ឬបើកហាងផឹកស៊ីមួយនៅម្ដុំកំពង់ចម្លងអរិយក្សត្រ បន្ថែមលើការងារសិល្បៈដែលខ្លួនធ្លាប់ប្រឡូកជាច្រើនឆ្នាំ។ ចាន់ថន កំពុងប្រឈមនឹងបញ្ហាមួយចំនួន ខណៈដែលរូបនាងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាននេះដោយផ្ទាល់។

ញឹម ចាន់ថន ដែលទស្សនិកជនភាគច្រើនស្គាល់មុនអ្នកនាងតាមរយៈការសម្ដែងជាតួអង្គកាច ឆ្នាស់ឆ្នើម បានប្រាប់ Sabay ថា ក្នុងរយៈពេល ១ឆ្នាំដែលបានបើកដំណើរការភោជនីយដ្ឋាននេះ គឺនាងហត់ខ្លាំង មិនអាចរកអ្នកណាទុកចិត្ដមកជំនួសបាន ទើបអ្នកនាងនៅតស៊ូបន្ដទៀត ព្រោះការងារសិល្បៈក៏មិនសូវរវល់ខ្លាំងណាស់ណាដែរ។

អ្នកនាង ញឹម ចាន់ថន៖ “យើងបើកអីចេះៗ…វានឿយហត់ខ្លាំងណាស់ ហើយម៉ាក់ខ្ញុំក៏អត់ចង់ឲ្យធ្វើដែរ ព្រោះយើងត្រូវការពេលវេលា ខួរក្បាលត្រូវគិតច្រើន ហើយអត់ងងុយទៀត។ មួយរយៈចុងក្រោយនេះ ដូចស្ងាត់ជាងមុន តែបើថាឲ្យដាច់ភ្ញៀវហ្មង គឺអត់ទេមានរហូត ហើយយើងក៏ចេះតែដំណើរការអីចឹងទៅ”។

បើតាមតារាស្រីរូបនេះ បញ្ហាសេដ្ឋកិច្ចសកលនៅបន្ដអូសបន្លាយ បានធ្វើឲ្យភោជនីយដ្ឋានរបស់នាង នៅថ្ងៃខ្លះមិនសូវមានភ្ញៀវ ដោយសុខចិត្ដគ្រប់គ្រងដោយខ្លួនឯងផ្ទាល់មិនសូវចំណាយប្រាក់ខែច្រើនលើបុគ្គលិក។ ភោជនីយដ្ឋាន ដែលគេនិយមហៅថាកន្លែងផឹកស៊ីពេលរាត្រីមួយនេះ ត្រូវបាន ញឹម ចាន់ថន បញ្ជាក់ថា បានបោះទុនរកស៊ីអស់ជាង ៤ម៉ឺនដុល្លារ៕

ជិន សុភ័ក្ដ្រ

មតិយោបល់