• 2023-09-01 02:35:47
  • ព័ត៌មាន

ទិត្យ វិច្ឆិកា ភ្នែកស្លក់ខ្មៅដូចតុក្កតាហ្វូតផេនដា ដោយសារកូនស្រីសំណព្វចិត្ដទី២

  • 2023-09-01 02:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀង និងបច្ចុប្បន្នជាមន្ដ្រីយោធាផ្នែកលោតឆ័ត្រយោង ទិត្យ វិច្ឆិកា កំពុងថ្នាក់ថ្នមកូនស្រីទី២ ដែលទើបធ្វើពិធីបង្កក់សិរីគម្រប់ខួប ១ខែកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទើបចេញខែភ្លាម កូនស្រីប្រហែលធ្វើទុក្ខលោកខ្លាំងហើយមើលទៅបានជាលោកបញ្ចេញរូបថតកូនស្រី ហើយពោលពាក្យយ៉ាងកម្សត់។

លោក ទិត្យ វិច្ឆិកា និយាយបែបកំប្លែងថា៖ “ចង់និយាយថាភ្នែកប៉ា ប៉ា ខ្មៅដូចផេនដាហើយ”។ ពេលនិយាយបែបនេះប្រហែលជាគ្រប់គ្នាដែលធ្លាប់មានកូនតូចដឹងហើយ គឺធ្វើទុករករឿងយំពេលយំ ហើយប៉ា និងម៉ាក់មិនបានគេងគ្រប់គ្រាន់ឡើយ ព្រោះនៅតែបញ្ឈរភ្នែកលួងកូនរហូត។

តារាចម្រៀងមាឌធំរូបនេះ បានបញ្ចេញវីដេអូ និងរូបថតជាបន្ទាប់ជាមួយកូនស្រីទើបកើតនោះ ដោយបញ្ចេញសារខ្លីៗអមជាមួយផង។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈបានប្រាប់ឲ្យលោកទ្រាំ ហើយជូនពរកូនស្រីលោកឲ្យមានសុខភាពល្អ ហើយកុំកាចពេកទុកពេលឲ្យប៉ា-ម៉ាក់បានគេងខ្លះផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់