• 2023-09-06 08:03:29
  • ចម្រៀង

វង្ស ថាណាន់ នឹងភ្លក្សរសជាតិច្រៀងរ៉េប ក្រោយសម្រុកធ្វើបទសម្រាប់បុណ្យភ្ជុំបិណ្ឌ

  • 2023-09-06 08:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វង្ស ថាណាន់ ដែលជាតារាចម្រៀងប្រុសល្បីឈ្មោះម្នាក់របស់ផលិតកម្មហ្គាឡាក់ស៊ី បានបង្ហើបថា រូបលោកនឹងភ្លក្សរសជាតិថ្មី នៃបទចម្រៀងបែបរ៉េប ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ព្រោះពេលនេះកំពុងជាប់រវល់នឹងការងារថតចម្រៀងមនោសញ្ចេតនា និងរាំវង់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌសិន។

លោក វង្ស ថាណាន់ និយាយថា តាមពិតរូបលោកផ្ទាល់ក៏ចង់ចាប់ផ្ដើមច្រៀង ឬចេញបទរ៉េបក្នុងផលិតកម្មក្នុងពេលឆាប់ៗនេះដែរ ប៉ុន្ដែដោយក្រុមការងារ និងរូបលោកផ្ទាល់ចាប់ផ្ដើមរវល់ខ្លាំងលើបទMV ត្រៀមថ្ងៃបុណ្យភ្ជុំ។ លោកមិនហ៊ានធានាថាលោកច្រៀងរ៉េបបានពីរោះ ដូចគេធ្លាប់រ៉េបរាប់ឆ្នាំនោះទេ ហើយក្ដីសង្ឃឹមវិញក៏លោកមិនទាន់ហ៊ាននិយាយដែរ ដោយទុកឲ្យអ្នកគាំទ្រចាំវិនិច្ឆ័យនៅពេលតែម្ដង។

វង្ស ថាណាន់៖ “ខ្ញុំអត់ដែលច្រៀងរ៉េបសោះ…តែចង់ដូររសជាតិ! ឥឡូវខាងផលិតកម្មកំពុងរវល់បទភ្ជុំបិណ្ឌ ក្រោយពីហ្នឹង ខ្ញុំចាប់ផ្ដើមហើយ ហើយសំឡេងខ្ញុំអត់មានអីប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរទេ ដ្បិតថាខ្ញុំខានច្រៀងយូរ តែច្រៀងតែម្ដងពីរអីទៅ គឺរលូនវិញហើយ តែចំពោះចម្រៀងរ៉េប ខ្ញុំមិនហ៊ានរំពឹងខ្ពស់ទេ”។

តារាចម្រៀង វង្ស ថាណាន់ បានអាក់ខានចេញមុខនៅលើឆាកប្រគំតន្ដ្រី និងចេញថតចម្រៀងទាំងនៅ ស្ទូឌីយោ និងMV សម្រាប់ផលិតកម្មហ្គាឡាក់ស៊ីមួយរយៈធំ ដោយសារគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យបាក់ភ្លៅ ត្រូវគេងពេទ្យជាច្រើនខែ។ ទន្ទឹមគ្នានោះមហាជន ជាពិសេសអ្នកគាំទ្រលោក ក៏ទន្ទឹងរង់ចាំស្ដាប់បទចម្រៀងថ្មីៗរបស់លោក ហើយនៅពេលនេះលោកក៏សន្យានឹងវិលមកវិញជាមួយបទចម្រៀងជាច្រើនបទ ក្នុងនោះក៏លោកសន្យាថានឹងមានចេញបទចម្រៀងបែបរ៉េបទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់