• 2023-09-14 07:37:55
  • ព័ត៌មាន

តារាស្រីដ៏ស្រស់ស្អាត ២ដួង នេះ មានថ្ងៃកំណើតដូចគ្នា ហើយទទួលបានការជូនពរយ៉ាងពិសស

  • 2023-09-14 07:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីល្បីឈ្មោះក្នុងរង្វង់សិល្បៈពីរដួង មានថ្ងៃកំណើតចំថ្ងៃទី១៤ ខែកញ្ញា ដូចគ្នា។ បើទោះបីជាមានវ័យខុសគ្នាឆ្ងាយ ប៉ុន្ដែនិយាយពីសម្រស់វិញ គឺស្រស់ស្អាតដូច។ នោះគឺតារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា និងតារាសម្ដែង កែវ ឡាវីញ។

សម្រាប់ ឱក សុគន្ធកញ្ញា គេមិនទាន់ឃើញសាមីខ្លួនប្រកាសថានឹងធ្វើពិធីអ្វីក្នុងថ្ងៃខួបនេះទេ ប៉ុន្ដែមិត្ដរួមអាជីព ២នាក់ បានផ្ញើសារជូនពរយ៉ាងកក់ក្ដៅបាត់ទៅហើយ។ លោក កែ សុវណ្ណារ៉េត ហៅហ្សូណូ បានជូនពរដោយភ្ជាប់រូបថតជាច្រើនសន្លឹកជាមួយគ្នាថា ជូនពរប្អូនស្រីឲ្យជួបតែមនុស្សល្អៗក្នុងជីវិត មានសុខភាពល្អទាំងម្ដាយ ទាំងកូន មានសុភមង្គលក្នុងគ្រួសារ ព្រមទាំងជូនពរឲ្យជោគជ័យក្នុងការងារផ្សេងៗ។ រីឯសុគន្ធ នីសា ក៏បានជូនពរ ឱក សុគន្ធកញ្ញា និងស្វាមី ស្រដៀងគ្នានេះដែរ គឺសូមឲ្យការងារជោគជ័យកាន់តែខ្លាំង។

ងាកមកតារាសម្ដែងស្រី កែវ ឡាវីញ ដែលត្រូវជាកូនស្រីបង្កើតអតីតារាសម្ដែងជើងចាស កែវ កល្យាណ វិញ។ សម្រាប់តារាស្រីរូបមិនទាន់ឃើញមានមិត្ដសិល្បៈ និងអ្នកគាំទ្រជូនពរច្រើននៅឡើយទេ ប៉ុន្ដែម្ដាយរបស់នាង គឺអ្នកនាង កែវ កល្យាណ បានជូនពរថា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ជាថ្ងៃខួបកំណើតរបស់កូនស្រីសម្លាញ់ ជួបតែសំណាងល្អក្នុងជីវិត ប្រាថ្នាអ្វីសូមឲ្យបានសម្រេចដូចបំណង ជាពិសេសសូមឲ្យរាប់អានជួបតែមនុស្សល្អៗ៕

ជិន សុភ័ក្ដ្រ

មតិយោបល់