• 2023-09-14 09:16:07
  • ព័ត៌មាន

ថ្ងៃនេះ ពេជ្រ សោភា បង្ហាញមុខអ្នកគាំទ្រម្នាក់ ជួយតម្រង់ទិសនាងអស់រយៈពេល ១៣ឆ្នាំ

  • 2023-09-14 09:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីក្ដីស្រឡាញ់ គាំទ្រ ក្នុងនាមជាIDOL ផ្នែកសិល្បៈចម្រៀងរយៈពេល ១៣ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១១ រហូតដលឆ្នាំ២០២៣ នេះ បុរសសង្ហារម្នាក់ ត្រូវបាន ពេជ្រ សោភា បង្ហាញមុខជាសាធារណៈក្រោយពីសង្កេតមើលជាច្រើនឆ្នាំថាលោកពិតជាអ្នកគាំទ្រល្អ ចេះជួយប្រាប់ត្រង់នូវកំហុសរបស់នាងពេលឡើងឆាក ឬពេលចេញសម្ដែងម្ដងៗ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ពេជ្រ សោភា និយាយថា៖ “ស្រលាញ់ខ្ញុំណាស់ ខ្លាចខ្ញុំខុស ខ្លាចខ្ញុំត្រូវគេវ៉ៃប្រហា គាត់ឃើញកន្លែងមិនទំនងគាត់ហ៊ានប្រាប់ត្រង់ ខ្ញុំស្រលាញ់ហ្វេនបែបនេះ មិនមែនមកតែស្ករទេ 2011 រហូត2023 ដូចដើម គាត់ជាមេហ្វេនpich Sophea”។

ក្រោយបង្ហាញមុខTop fan ម្នាក់នេះ ក៏មានអ្នកគាំទ្រផ្សេងទៀតបង្ហាញការស្រឡាញ់ពេញចិត្ដ ហើយចង់ក្លាយជាហ្វេនដូចបុរសម្នាក់នេះ ដោយពួកគេប្រើពាក្យថា “គុណភាព”។ សម្រាប់ការទម្លាយរូបថតអ្នកគាំទ្រស្មោះត្រង់នៅពេលនេះ ពេជ្រ សោភា បានភ្ជាប់រូបថតរបស់ខ្លួនតាំងពីឆ្នាំ២០១១ និងរូបថតបច្ចុប្បន្នជាច្រើនសន្លឹក ធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្របង្ហាញការពេញចិត្ដកាន់តែខ្លាំង៕

ជិន សុភ័ក្ដ្រ

មតិយោបល់