• 2023-09-18 08:00:47
  • ព័ត៌មាន

ផេនខេក បង្ហាញភាពរឹងមាំខាងក្រៅ ដើម្បីលាក់បញ្ហាជាច្រើននៅក្នុងចិត្ដ

  • 2023-09-18 08:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងភេទទី៣ ផេនខេក បានបញ្ចេញរូបថតជាច្រើនសន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយទម្លាយប្រាប់អ្នកគាំទ្រថា មើលពីខាងក្រៅរឹងមាំណាស់ ប៉ុន្ដែខាងក្នុងរបស់នាងវិញ គឺទន់ជ្រាយជាទីបំផុត។ ពេលនិយាយបែបនេះ ធ្វើឲ្យអ្នកគាំទ្រដល់តារាមាឌធំរូបនេះ ជំពាក់បំណុលគេខ្ទង់ម៉ឺនដុល្លារ ហើយគូស្នេហ៍ដែលទើបរៀបការហើយក៏ត្រូវចែកផ្លូវគ្នា។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ផេនខេក មិនបានបញ្ជាក់ឲ្យចំថា ខ្លួនកំពុងទន់ជ្រាយ ឬពិបាកចិត្ដរឿងអ្វីនោះទេ ប៉ុន្ដែបានបង្ហើបយ៉ាងខ្លីជាមួយរូបថតជាច្រើនសន្លឹកថា៖ “រូបរាងខាងក្រៅរឹងមាំ តែខាងក្នុងវិញឡើងជ្រាយៗជាងបបរទៀត”។ ក្រោយពេលបញ្ចេញរូបថត និងសារបែបនេះ មានអ្នកគាំទ្រសរសើរថាស្រស់ស្អាត និងខ្លះប្រាប់នាងឲ្យរឹងមាំឡើង។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ធ្លាយដំណឹងថា ផេនខេក ជំពាក់លុយគេប្រមាណ ១៥ម៉ឺនដុល្លារ ដោយសារបើកហាងលក់ផលិតផល និងចាយវាយផ្សេងៗ។ ក្រោយធ្លាយរឿងនេះ ផេនខេក ក៏ចាប់ផ្ដើមមានរឿងរកាំរកូសជាមួយគូស្នេហ៍ដែលទើបតែរៀបការហើយអស់លុយមិនចេះតិច រហូតដល់ចែកផ្លូវគ្នាដើររៀងខ្លួន។

ចាប់ពេលនោះមក ផេនខេក ចាប់ផ្ដើមស្រពាប់ស្រពោល តែមិនបោះបង់ការតស៊ូរកស៊ី និងធ្វើការដើម្បីដោះបំណុលគេឡើយ ហើយគិតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា នាងនៅជំពាក់បំណុលគេប៉ុន្មានទៀត ប៉ុន្ដែជឿថារឿងនេះមួយធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ដនាងមិនតិចឆ្នាំឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់