• 2023-09-27 07:26:04
  • ព័ត៌មាន

ស្វាមី សួស វីហ្សា កំណត់គោលដៅយកចំណូលប្រមាណ ៣ម៉ឺនដុល្លារ ក្នុង ១ខែ ពីផ្ទះមួយក្បែរទន្លេ

  • 2023-09-27 07:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថមមី ដែលជាស្វាមីតារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស សួស វីហ្សា ទើបបានកំណត់ប្រាក់ចំណូលប្រចាំខែ ដោយបញ្ចេញរូបថត និងនិយាយបែបជឿជាក់មួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹងកបង្ហាញពីចម្ការចេក និងអាងទឹកនៅក្នុងផ្ទះមជាប់មាត់ទន្លេបាសាក់មួយលោក ថមមី និយាយថា៖ “ថ្ងៃនេះធ្វើសំណង់ជាប់មាត់ទន្លេ រកពេលទំនេរគ្មានទេ…ឥឡូវខិតខំប្រឹងប្រែងឲ្យក្លាយជាលទ្ធផល សង្ឃឹមថ្ងៃក្រោយ អាចឲ្យមានប្រភពចំណូលខ្ពស់ គឺគោលដៅឆ្នាំ២០២៤ បានមួយខែសល់ 3xxxx /per month គឺយក តែឆ្នាំនេះអំបិលសៀងសិន ទ្រាំបន្តិចទៀតទេ”។

ទោះជាយ៉ាងណា លោកមិនបានបង្ហើបថាជំនួញ ឬមុខរបរថ្មីបន្ថែមរបស់លោកនោះ គឺជាអ្វីឡើយ ហើយអ្នកគាំទ្រលោកមួយចំនួនក៏ងឿងឆ្ងល់ដូចគ្នា។ គិតត្រឹមម៉ោង ២រសៀលថ្ងៃទី២៧ ខែកញ្ញា នេះ Sabay មិនទាន់អាចទាក់ទងលោក ដើម្បីបញ្ជាក់បាននៅឡើយទេ ប៉ុន្ដែយោងតាមរូបភាពដែលត្រូវបានលោកបង្ហោះនៅលើបណ្ដាញសង្គម ប្រហែលជាលោករៀបចំធ្វើកសិកម្ម ឬចិញ្ចើមប្រជៀវដោយមានកម្លាំងកម្មករពីរបីនាក់បានបង្ហាញវត្ដមានជាមួយលោកនៅលើទីតាំងនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់