• 2023-09-28 03:34:18
  • ព័ត៌មាន

តារាស្រី ៤ដួង រំលឹកអនុស្សាវរីយ៍នៅប្រាសាទអង្គរ ខណៈមហាជនផ្ទុះការជជែកគ្នាជាថ្មីរឿងថៃសង់ប្រាសាទ

  • 2023-09-28 03:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមសប្ដាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៣ នេះ មហាជនទាំងក្នុង និងក្រៅប្រទេសបានចាប់អារម្មណ៍ជាថ្មីលើប្រទេសថៃដែលគេសង្ស័យថាបានសាងសង់ប្រាសាទដោយលួចចម្លងរចនាបទពីប្រាសាទអង្គរវត្ដរបស់ខ្មែរ។ សម្រាប់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានតារាល្បីៗមួយចំនួនដែរ បានបង្ហាញការមិនពេញចិត្ដ ហើយបានរំលឹកអនុស្សាវរីយ៍នៅប្រាសាទអង្គរឡើងវិញ។

នៅថ្ងៃនេះ គេឃើញតារាចម្រៀង និងសម្ដែងខ្មែរចំនួន ៤ដួង បានបង្ហាញអារម្មណ៍របស់ខ្លួនជុំវិញរឿងនេះ។ ក្នុងនោះមានតារាម៉ូដែល ណាសាឌី តារាចម្រៀង ម៉ាច គីមមួយ តារាចម្រៀង អ៊ីវ៉ា និងពិធីការិនី សុភ័ក្ដ្រ កុសុម៉ា។

ចំពោះ អ៊ីវ៉ា ថាទោះក្នុងតំម្លៃណាក៏ដោយ គឺគ្មានអ្វីអាចប្រៀបផ្ទឹមនឹង ប្រាសាទអង្គរវត្ត របស់ខ្មែរបាននោះទេ។ សម្រស់ផូរផង់ដ៏អស្ចារ្យ បានលេចធ្លោកណ្តាលព្រឹក្សា កញ្ញាជឿជាក់ថាបារមី នៃបុព្វបុរសខ្មែរដែលថែរក្សាប្រាសាទអង្គរ នឹងមិនឲ្យចោរណាម្នាក់មានគំនិត លួច ឬ ចម្លងបានស្រួលៗឡើយ។

ចំណែក ណាសាឌី បាននិយាយយ៉ាងខ្លី ជាមួយរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅតំបន់ប្រាសាទអង្គរតូច ឬអង្គរវត្ដ ថា៖ “មរតកដ៏កម្សត់អើយ! អ្នកជួបរឿងច្រើនពេកហើយ។ទោះបីខ្ញុំជាកូនកាត់ខ្មែរ-ថៃ ក៏ពិតមែន ប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ”។

ស្រដៀងគ្នានេះតារាចម្រៀង ម៉ាច គីមមួយ បានបង្ហាញមោទនភាពចំពោះប្រាសាទអង្គរវត្ដរបស់ខ្មែរ ហើយក៏បានលើកយករូបថតរបស់ខ្លួនដែលថតនៅប្រាសាទអង្គរវត្ដជាយូរមកហើយនោះ មកបង្ហោះឡើងវិញ ហើយបង្ហើបថា នឹកទឹកដីអង្គរដ៏បវររបស់ខ្មែរណាស់ នឹងទៅលេងក្នុងពេលឆាប់ៗនេះ។

សម្រាប់តារាសម្ដែង និងជាពិធីការិនីសម្បុរស្រអែម សុភ័ក្ដ្រ កុសុម៉ា ក៏បានលើកឡើងមិនខុសពីតារាស្រីទាំង ៣ដួងដែរ។ កុសុម៉ា និយាយដោយខ្លីជាមួយរូបថតជាច្រើនសន្លឹកនៅតំបន់អង្គរថា សម្រស់ប្រាសាទអង្គរដ៏អស្ចារ្យ គួរជាទីគយគន់ មិនចេះជិនណាយទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់