• 2023-09-29 06:44:52
  • ចម្រៀង

តារាចម្រៀងលំដាប់ប្រទេសជួបគ្នា! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ជួបសំណេះសំណាលជាមួយ Siti Badriah

  • 2023-09-29 06:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនចាប់ផ្តើម នៃការប្រគំតន្រ្តីចូលមកដល់នៅប៉ុន្មានម៉ោងទៀតនេះ តារាលំដាប់ប្រទេសកម្ពុជាពីរដួង គឺ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បានឆ្លៀតឪកាសជួបសំណេះសំណាលជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah នៅលើទឹកដីកូរ៉េ នាថ្ងៃទី២៩ ខែកញ្ញានេះ។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ព្រឹត្តិការណ៍ប្រគំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea ដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗចំនួន ៣ប្រទេសគឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី នឹងត្រូវចាប់ផ្ដើមនៅម៉ោង ៣រសៀនេះតទៅ រហូតដល់ម៉ោង ១២យប់ នៅទី២៩ ខែកញ្ញានេះ ហើយទីតាំងវិញ គឺស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

ក្រុមការងាររៀបចំប្រគំតន្រ្តដ៏អស្ចារ្យលើទឹកដីកូរ៉េនេះ បានឲ្យដឹងថា មុនការប្រគំនន្ត្រីមកដល់ ក្រុមតារាចម្រៀងទាំងអស់បានជួបសំណេះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមកប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។ បន្ថែមលើនេះ កំពូលតារាចម្រៀងទាំងអស់បាន មកជួបជុំគ្នាអស់ហើយ ព្រមទាំងសមបទចម្រៀងតាំងពីល្ងាចមិញ និងព្រឹកនេះហើយនៅរសៀលនេះពួកគាត់នឹងចាប់ផ្ដើមប្រគំតន្ត្រីយកតែម្ដង។

នៅក្នុងព្រឹត្តិការណ៍ Asia Concert Korea នេះនឹងមានវត្តមានពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខេម, Tempo Tris និងកំពូលតារាចម្រៀងមកពីថៃ លោក Tik Shiro, កញ្ញា Yinglee Srijumpol, លោកលុកធុង កូនកាត់ hyper ព្រមទាំងកំពូលតារាចម្រៀងជួរមុខមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah និង Ghea Youbi ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់