- 2023-10-28 01:15:00
- ព័ត៌មាន
មិនធម្មតា! គឹម ធាន ធ្លាប់ថតស្ពតឲ្យក្រុមហ៊ុនថៃពីរ ឥឡូវមកចាប់បានឱកាសជាមួយស្មាតទៀត
- 2023-10-28 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! គឹម ធាន ធ្លាប់ថតស្ពតឲ្យក្រុមហ៊ុនថៃពីរ ឥឡូវមកចាប់បានឱកាសជាមួយស្មាតទៀត
ចន្លោះមិនឃើញ
តារាសម្ដែងរូបសង្ហារ គឹម ធាន កំពុងមានឈ្មោះបោះសំឡេងគួរសមក្នុងរង្វង់សិល្បៈ ហើយក៏ចាប់បានឱកាសការងារសិល្បៈល្អៗច្រើនក្នុងរយៈពេលចុងក្រោយនេះ។ លោក ធាន នឹងមានវត្ដមាននៅក្នុងខ្សែភាពយន្ដខ្លីបែបមនោសញ្ចេតនា បង្កប់ដោយស្នេហាយុវវ័យមួយដ៏ជក់ចិត្ដរបស់ Smart ដែលគ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។
លោក គឹម ធាន បានប្រាប់Sabay នៅថ្ងៃទី២៥ ខែតុលា ថា បច្ចុប្បន្នរូបលោកទទួលបានការងារច្រើនទាំងការសម្ដែង និងថតស្ពតផ្សេងៗ ខណៈដែលលោកក៏មមាញឹកខ្លាំងដែរជាមួយនឹងមុខរបរបើកហាងលក់ដូរផ្ទាល់ខ្លួនមួយនៅម្ដុំផ្សារសំណង់១២ រាជធានីភ្នំពេញ។ ការងារថតស្ពត និងខ្សែភាពយន្ដ លោកទទួលបានជាហូរហែចាប់តាំងពីដើមឆ្នាំ២០២០ មក ហើយថ្មីៗនេះទើបថតបញ្ចប់ខ្សែភាពយន្ដថ្មីដែលលោកលាន់មាត់ថាពិតជាអស្ចារ្យ ផលិតដោយក្រុមការងាររបស់ Sabay។
បើតាម តារាប្រុសរូបសង្ហារ គឹម ធាន កាលពីឆ្នាំ២០១៥ រូបលោកធ្លាប់ចូលប្រឡងក្នុងកម្មវិធី Freshy Cambodia ជំនាន់ទី១៤។ បើទោះបីជាកាលណោះ លោកមិនទទួលបានជយលាភីលេខ១ ប៉ុន្ដែលោកក៏ទទួលបានលទ្ធផលល្អក្នុងចំណោមបេក្ខភាពខ្លាំងៗដទៃទៀតដែរ។
ក្នុងវ័យ ២៦ឆ្នាំ គឹម ធាន ទើបសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយក៏ចាប់អាជីពសម្ដែងពេញលេញឡើងវិញ។ ក្រៅពីខ្សែភាពយន្ដបែបមនោសញ្ចេតនា ស្នេហាស៊ីជម្រៅបែបយុវ័យរបស់ក្រុមហ៊ុនSmart លោកក៏ធ្លាប់ថតស្ពតពាណិជ្ជកម្មក្រុមហ៊ុនដ៏ធំនៅប្រទេសថៃចំនួនពីរដែរ ហើយជាបន្ដបន្ទាប់មកលោកក៏ទទួលបានការងារថតខ្សែភាពយន្ដ និងស្ពតពាណិជ្ជកម្មជាច្រើននៅក្នុងស្រុក៕