• 2023-11-06 09:18:02
  • ព័ត៌មាន

មិនធម្មតា!! ឡេឡេផ្សោតជាង ១០០នាក់កំពុងតែរៀបចំកម្មវិធី «បុណ្យភូមិមានជើង» ក្រោមប្រធានបទអបអរសាទរ «ទិវាកុមារពិភពលោក»

  • 2023-11-06 09:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិមានជើងនឹងរៀបចំឡើងនៅថ្ងៃទី ១៧-១៨-១៩ ខែវិច្ឆិកា ខាងមុខនេះនៅខេត្តក្រចេះ។ កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានការគាំទ្រពី អង្គការយូនីសេហ្វ ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី និង គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់

មូលហេតុដែលអ្នកស្ម័គ្រចិត្តត្រូវបានហៅថាឡេឡេផ្សោតនោះគឺ ដោយសារតែកម្មវិធីនេះរៀបចំនៅខេត្ត ក្រចេះ ដែលមានសត្វផ្សោត។ ឯគោលបំណងធំនៃការរៀបចំកម្មវិធិនេះ គឺចង់ឲ្យយអ្នកមកលេងបុណ្យភូមិមានជើងបានឃើញបន្ថែមទៀតនោះគឺអន្លង់ផ្សោតកាំពីដែលមានសត្វផ្សោតរស់នៅក្នុងខេត្តក្រចេះតែមួយប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិក នៃ មហោស្រពសិល្បៈបុណ្យភូមិ

បច្ចុប្បន្នឡេឡេផ្សោតមានគ្នាប្រមាណជាង ១០០នាក់ ដោយបែកចែកចេញជា៖

១. ក្រុមកំសាន្ត

២. ក្រុមសិល្បៈ

៣. ក្រុមរចនា

៤. ក្រុមមើលថែឡេឡេផ្សោត

៥. ក្រុមប្រុសឡូយ ស្រីឡូយ

៦. ក្រុមបរិស្ថាន

៧. ក្រុមប្រកួតសិល្បៈយុវជន

៨. ក្រុមទេសចរណ៍

៩. ក្រុមតូប

ក្រៅពីការផ្សព្ធផ្សាយពីផ្សោត និង តំបន់ទេសចរណ៍ បុណ្យភូមិមានជើងរំពឹងទុកថាជាការកសាង សហគមន៍យុវជន ដែល ជាឡេឡេតាមតំបន់ (ចំពោះខេត្តក្រចេះគឺឡេឡេផ្សោត) ដើម្បីដឹកនាំកម្មវិធីនិងផ្សព្វផ្សាយ ដែលបានលាយបញ្ចូលការអប់រំអំពីសារៈសំខាន់និងភាពស្រស់ស្អាតនៃបរិស្ថាននិងសិល្បៈក្នុងស្រុករបស់ពួកគេផ្ទាល់តែម្ដង។

ចឹងអ្នកតាមខេត្តក្រុងនានា ត្រៀមខ្លួនរួចរាល់ហើយឬនៅសំរាប់ការចូលរួមមហោស្រពសិល្បៈបុណ្យភូមិមានជើងខាងមុខនេះ? សូមបញ្ចាក់ថា កម្មវិធី បុណ្យភូមិមានជើង គឺជាអនុមហោស្រពសិល្បៈ នៃមហោស្រពសិល្បៈបុណ្យភូមិ (ប្រារព្ធខួប ១០ឆ្នាំនៃមហោស្រពសិល្បៈបុណ្យភូមិនៅឆ្នាំ ២០២៣) ដែលបានបង្កើតឡើងនិងរៀបចំដោយ ភ្លើងគប់ដែលនឹងពង្រីកដល់គ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា៕

មតិយោបល់
អត្ថបទថ្មី