• 2023-11-19 09:23:02
  • ព័ត៌មាន

បុណ្យភូមិមានជើង​អបអរសាទរទិវាកុមារពិភពលោក ឡើងកក្រើកទីរួមខេត្តក្រចេះ

  • 2023-11-19 09:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះនៃការគាំទ្ររបស់មហាជន បាននាំគ្នាផ្តុំអ៊ូរអរក្នុងបវេណនៃវត្តរកាកណ្តាល ដែលប្រជាជននាំគ្នាប្រារព្ធនូវពិធី បុណ្យភូមិមានជើង ចូលរួមលេងកម្សាន្តជាមួយឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត)។ ថ្ងៃទីពីរ នៃបុណ្យភូមិមានជើង ប្រជាជនបាននាំគ្នាមកកម្សាន្ត លេងល្បែងប្រជាប្រិយ ទស្សនាការសម្ដែងបើកកម្មវិធីដោយក្រុមឡេឡេបុណ្យភូមិ ព្រមទាំងទស្សនានូវស្តង់យូនីសេហ្វដែលរៀបចំសម្រាប់កុមារមកចូលរួមដើម្បីយល់ដឹងពីការថែរក្សាបរិស្ថាននិងសុខភាព។ ក្រៅពីនេះអ្នកចូលរួមក៏រីករាយនូវការរៀបចំការតាំងពិពណ៍ផលិតផលពីអាជីវករ នៅក្នុងផ្សាបុណ្យភូមិមានជើង។

ដោយឡែកជាអត្តសញ្ញាណរបស់បុណ្យភូមិ គឺការក្រាលកន្ទេលមើលល្ខោននាពេលរាត្រី បានបង្កើតភាពទាក់ទាញ មហាជនមិនចាញ់បុណ្យភូមិនៅរាជធានីភ្នំពេញនោះទេ។ វត្តមានភ្ញៀវមកពីជិតឆ្ងាយបានសម្រុកមកទស្សនានូវ៖

  • របាំ កាប់ក្របីផឹកស្រា ពីយុវជនខេត្តក្រចេះ

  • ការសម្តែងវង់ភ្លេងពិណពាទ្យ

  • បើកឆាកល្ខោន ពិសេសនោះគឹ ការសម្តែងរបាំបុរាណ រឿង គ្រុឌ និង នាគ ពីក្រុម SilverBelle

សូមបញ្ចាក់ថានៅយប់ទី៣ ពោលគឺថ្ងៃទី១៩ ខែវិចិ្ឆកានេះបុណ្យភូមិក៏សូមនាំអារម្មណ៍លោកអ្នកទៅទស្សនាការប្រគុំ តន្រ្តីវិញម្តងដែលមានទីតាំងនៅវិមានឯករាជ្យ នៃទីរួមខេត្តក្រចេះដែលមានវត្តមានសិល្បករល្បីៗជាច្រើនដូចជា៖

វណ្ណដា កេសរ សាយ ចំរើន សុភា ឆាឆា វណ្ណថាន សមុទ្រ(រ៉េនី តារា) វាយោ(ក្សត្រា) មិថុនា ក្រុម ប៉ូឡារិច ក្រុមពន្លឺព្រះចន្ទ និងក្រុមរបាំសហសម័យ ប្រាសាទ។

កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តិទៅបានដោយមានការបង្កើតនិងរៀបចំដោយភ្លើងគប់ និង បុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

មតិយោបល់