• 2023-11-30 02:53:22
  • ព័ត៌មាន

របស់ចាំបាច់ ៤ យ៉ាងគួរត្រៀម បើអ្នងកំពុងត្រៀមចូលរួមរត់ម៉ារ៉ាតុងនៅអង្គរវត្ត ដើមខែក្រោយនេះ!

  • 2023-11-30 02:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងលំដាប់ពិភពលោក នៅអង្គរវត្ត នឹងប្រព្រឹត្តឡើងនាថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុននេះ ដោយមានការចូលរួមពីអត្តពលិកមកពីគ្រប់ទិសទី ជុំវិញពិភពលោក មកប្រជុំគ្នានៅទីក្រុងអង្គរដ៏បវរនៃយើង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងត្រៀមខ្លួនដើម្បីចូលរួមការរត់ដ៏អស្ចារ្យមួយនេះ អ្នកក៏ត្រូវតែរៀបចំហ្វឹកហាត់ឲ្យបានទៀងទាត់ ក៏ដូចជា ត្រៀមនូវសម្ភារៈចាំបាច់មួយចំនួន ដូចជា៖

ទី១៖ ស្បែកជើង

អ្នកត្រូវជ្រើសរើសយកស្បែកជើងសម្រាប់ពាក់រត់ ប្រភេទ Running Shoes ណា ដែលមានគុណភាពខ្ពស់ ហើយត្រូវជាមួយទំហំជើងរបស់អ្នក ដូច្នេះនៅពេលពាក់រត់ វានឹងផ្តល់កម្រិតផាសុកភាពខ្ពស់ ហើយមិនបណ្តាលឲ្យអ្នកឈឺជើងឡើយ។

ទី២៖ ស្រោមជើង

អ្នកក៏ត្រូវជ្រើសរើសយកស្រោមជើងសម្រាប់ពាក់រត់ដែរ (Running Socks) ដែលសារតែវាអាចការពារកែងជើង និងម្រាមជើងរបស់អ្នក មិនឲ្យឺឈឺ ឬឡើងពងបែក ក្នុងអំឡុងពេលរត់ឡើយ។

ទី៣៖ នាឡិកាដៃវៃឆ្លាត

ក្នុងករណីអ្នកគ្មានម៉ាស៊ីនតាមដានចង្វាក់បេះដូង អ្នកអាចងាកមកប្រើជាមួយនឹងនាឡិកាដៃវៃឆ្លាត (Smartwatch) ដែលមានមុខងារតាមដានចង្វាក់បេះដូង (Heart Rate Monitor) ជំនួសវិញ ព្រោះនៅពេលរត់ អ្នកអាចមិនបានចាប់អារម្មណ៍ជាមួយចង្វាក់បេះដូងរបស់អ្នកឡើយ ដែលជាកត្តាអាចបង្កបញ្ហាបាន។

យ៉ាងណាមិញ ក្រៅពីរបស់ចាំបាច់ខាងលើ អ្នកក៏ត្រូវទទួលទានអាហារដែលមានប្រូតេអ៊ីន ក៏ដូចជា សម្រាកឲ្យបានគ្រប់គ្រាន់ផងដែរ។ ចំពោះការស្នាក់នៅ មិនថារយៈពេលខ្លី ឬ វែងនោះទេ អ្នកអាចពិចារណា Velea at Rose Apple Square ដែលមានតម្លៃសមរម្យ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចកំពុងស្នាក់នៅក្នុងផ្ទះខ្លួនឯងអីចឹង។

វាស្ថិតនៅក្នុងតំបន់ទីប្រជុំជន មិនឆ្ងាយប៉ុន្មានពី Pub Street ហើយក៏ងាយស្រួលធ្វើដំណើរ ទៅកាន់តំបន់អង្គរវត្ត ដើម្បីចូលរួមការរត់ពាក់កណ្ដាលម៉ារ៉ាតុងលំដាប់ពិភពលោក ផងដែរ។

Velea at Rose Apple Square មានផ្តល់ឲ្យគ្រប់សេវាកម្មទាំងអស់ នៅក្នុងកញ្ចប់តម្លៃស្នាក់នៅតែមួយ ដូចជា ចំណត, សេវាកម្មសម្អាត និង ថែទាំ, Free Wi-Fi, កន្លែងហាត់ប្រាណ (Gym) និង អាងហែលទឹក ទៀតផង។ លើសពីនេះទៅទៀត នៅក្នុងបន្ទប់ស្នាក់នៅនិមួយៗ គឺ មានគ្រឿងសង្ហារឹមសម្រាប់ប្រើស្រាប់, បន្ទប់គេងស្អាត បន្ទប់ទឹកស្អាត, មានម៉ាស៊ីនបោកខោអាវ ហើយថែមទាំង មានសួនច្បារធំ អាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយ តែម្តង៕

  • កក់ការស្នាក់នៅរបស់អ្នកនៅ Velea at Rose Apple Square ដោយផ្ទាល់តាមរយៈលេខទូរសព្ទ +855 11 881 115
  • សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Rose Apple Square តាមរយៈ https://www.facebook.com/veleaatroseapplesquare ឬ គេហទំព័រ https://www.roseapplesquare.com/velea

អត្ថបទ៖ សេង ឡុង

មតិយោបល់