• 2023-12-04 08:47:28
  • ព័ត៌មាន

ទៅដើរលេងសៀមរាបយូរថ្ងៃ ប្រើវិធីមួយនេះអាចស្នាក់នៅកន្លែងស្អាត ហើយចំណាយតិចទៀត!

  • 2023-12-04 08:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប គឺជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប ហើយសម្បូរដោយតំបន់ទេសចរណ៍ជាច្រើនកន្លែង ជាពិសេសគឺតំបន់ប្រាសាទ ដែលជាទូទៅបើយើងចង់ដើរលេងកម្សាន្តបានសព្វ លុះត្រាតែចំណាយពេលច្រើនថ្ងៃនៅទីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ទីកន្លែងស្នាក់នៅ គឺជាកត្តាដ៏ធំបំផុតមួយ ដែលយើងត្រូវពិចារណាចាំបាច់ ប្រសិនបើយើងសម្រេចចិត្តស្នាក់នៅសៀមរាបច្រើនថ្ងៃ ដោយសារតែការស្នាក់នៅសណ្ឋាគារទូទៅ នឹងត្រូវចំណាយអស់ច្រើន។

ផ្ទុយទៅវិញ Velea at Rose Apple Square ផ្តល់នូវកន្លែងស្នាក់នៅរយៈពេលខ្លី និងវែង ដែលមានតម្លៃសមរម្យ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ដូចកំពុងស្នាក់នៅក្នុងផ្ទះខ្លួនឯងអីចឹង។

មានទីតាំងនៅកណ្តាលក្រុងសៀមរាប Rose Apple Square គឺជាគម្រោងអភិវឌ្ឍន៍ ដែលផ្តោតលើតុល្យភាព រវាងរបៀបរស់នៅបែបទំនើប លំហបៃតង និងសហគមន៍ ជាមួយនឹងមុខងារ ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និង កន្លែងរស់នៅជុំគ្នា។ បើទោះបីជាគម្រោង ស្ថិតនៅជិត Pub Street ក្តី ក៏Rose Apple Square បានគិតគូរទៅលើតម្រូវការ ក្នុងការចតយាន្តជំនិះ ដូច្នេះ Rose Apple Square ក៏មានកន្លែងចតរថយន្តក្រោមដីដល់ទៅ ពីរជាន់ផងដែរ។

អ្វីដែលពិសេសនោះគឺ Velea at Rose Apple Square ក៏ផ្តល់នូវការស្នាក់នៅប្រចាំខែផងដែរ ជាមួយនឹងជម្រើសបន្ទប់ចំនួន ៣ គឺ៖

ប្រភេទ STUDIO ROOM

  • មានទំហំធំទូលាយ សរុប ៣២ម៉ែត្រការ៉េ
  • មានគ្រែធំ
  • មានតុសម្រាប់ធ្វើការ
  • មានផ្ទះបាយ
  • អាចស្នាក់នៅបាន ២នាក់
  • ល្អសម្រាប់អ្នកធ្វើការបែបឌីជីថល ដែលឧស្សាហ៍ធ្វើដំណើរទៅមករវាងភ្នំពេញ-សៀមរាប

ប្រភេទ 1 BEDROOM SUITE

  • មានទំហំធមទូលាយ សរុប ៤៧ម៉ែត្រការ៉េ
  • មានយ៉រផ្ទះធំទូលាយ 1 សម្រាប់គយគន់ទេសភាព
  • អាចរៀបចំជាកន្លែងជប់លៀងខ្នាតតូច
  • ល្អសម្រាប់អ្នកធ្វើការអាជីព ឬដៃគូវ័យក្មេង ដែលឧស្សាហ៍ធ្វើដំណើរញឹកញាប់

ប្រភេទ 2 BEDROOM SUITE

  • ទីធ្លាធំទូលាយ មានទាំងផ្ទះបាយ, តុអាហារ និង កន្លែងសម្រាប់ Chill
  • មានយ៉រផ្ទះធំទូលាយ 2
  • មានពន្លឺ និងខ្យល់ចេញ-ចូលល្អ
  • ល្អសម្រាប់ការស្នាក់នៅជាលក្ខណៈដៃគូ ជាអ្នកធ្វើការអាជីព ឬ ស្នាក់នៅបែបគ្រួសារថ្មីថ្មោង ដែលអាចឲ្យកូនតូចៗរស់នៅយ៉ាងស្រស់ស្រាយ

មិនតែប៉ុណ្ណោះ ជាមួយនឹងការស្នាក់នៅប្រចាំខែ លោកអ្នកនឹងទទួលបាននូវសេវាកម្មជាច្រើន ដូចជា៖

  • កន្លែងស្នាក់នៅ
  • Wi-Fi ឥតគិតថ្លៃ
  • អ្នកថែទាំ និងបោសសម្អាត
  • ចំណត ១កន្លែង
  • ការប្រើប្រាស់ទឹក-ភ្លើង ឥតគិតថ្លៃ
  • អាងហែងទឹក និង កន្លែងហាត់ប្រាណ

សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Rose Apple Square តាមរយៈ https://www.facebook.com/veleaatroseapplesquare ឬ គេហទំព័រ https://www.roseapplesquare.com/velea ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ +855 11 881 115៕

អត្ថបទ៖ សេង ឡុង

មតិយោបល់