• 2023-12-11 08:36:29
  • ព័ត៌មាន

ផ្អែមល្ហែមយ៉ាងនេះ នៅចាំតែថ្ងៃ Taylor និងមិត្តប្រុស បញ្ជាក់ថ្ងៃខែរៀបការ

  • 2023-12-11 08:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ កីឡាដ្ឋាន Arrowhead សហរដ្ឋអាមរិក កាលពីថ្ងៃទី ១០ ធ្នូ ម្សិលមិញនេះ គេប្រទះឃើញកំពូលតារាចម្រៀងស្រីរូបស្រស់ Taylor Swift លេចមុខចូលរួមគាំទ្រមិត្តប្រុស របស់ខ្លួន Travis Kelce

កាមេរ៉ា នៅកីឡាដ្ឋានអំឡុងពេលប្រកួតបាល់ឱប ចាប់សកម្មភាព Taylor Swift ជាច្រើនសន្លឹកខណៈនាងកំពុងគាំទ្រមិត្តប្រុស។ រូពភាពប៉ុន្មានសន្លឹករបស់ Taylor ធ្វើ ឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកចូលរួមផ្ទាល់ហាក់រំភើបជំនួស Travis ដែលមានអ្នកមកផ្ដល់កម្លាំងចិត្តយ៉ាងផ្អែមល្ហែម។

ស្របពេលប្រទះឃើញ Taylor ភ្លាមនោះ ពិធីករអធិប្បាយ បង្ហាញអារម្មណ៍រំភើបខ្លាំងពេកភ្លាត់មាត់យ៉ាងដូច្នេះថា ភិរិយា Travis ក៏មកគាំទ្រ និងទស្សនាការប្រកួតនេះដែរ។ និយាយរួចភ្លាម អ្នកអធិប្បាយរូបដដែរ បានកែភ្លែតថា “អូហ ខ្ញុំសុំទោះនាងជាមិត្តស្រីរបស់ Travis”។ ខណៈនោះក៏មានអ្នកអធិប្បាយម្នាក់ បោះពាក្យនិយាយថា “អ្នកទាំងពីរនៅមិនទាន់រៀបការនៅឡើយទេ”។

ភាពផ្អែមល្ហែម គាំទ្រគ្នាទៅមក យកចិត្តទុក្ខដាក់រវាងគ្នានិងគ្នា Taylor និង Travis ពិតជា ជាគូស្នេហ៍ ដែលអ្នកគាំទ្រចង់ឱ្យមានថ្ងៃពិសេសសម្រាប់អ្នកទាំងពីរ។ ទោះជាយ៉ាងក៏ដោយ សាមីខ្លួនទាំងពីរនៅមិនទាន់និយាយ ឬបង្ហើបពីរឿងអនាគត បង្កើតគ្រួសារ ឬយ៉ាងណានៅឡើយទេ៕

ប្រភព៖ Kenh14 កេសរ

មតិយោបល់