• 2023-12-19 06:21:59
  • ព័ត៌មាន

ថត MV ភ្លាត់ ត្រូវខ្លាខាំមែនទែន ឥឡូវម្ចាស់បទ "CALL ME PAPA" ត្រូវបញ្ជូនទៅពេទ្យ

  • 2023-12-19 06:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលកំពុងថត​ MV ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់បទ "CALL ME PAPA" ត្រូវបានខ្លាខាំ បណ្ដាល​ឲ្យរងរបួសយ៉ាងដំណំ ។ នេះបើតាមប្រភពច្បាស់ការ បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ​២០២៣ នេះ។

ដើមហេតុដែលនាំឲ្យសត្វខ្លាខាំ លើកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ក៏ព្រោះ​តែតារារូបនេះបានយក សត្វខ្លានោះ មកបី មកលី ដើម្បីសម្ដែង MV ក្នុងបទ "CALL ME PAPA"។ ការបី លី លើកដាក់ ច្រើនដង​ អាចធ្វើឲ្យសត្វខ្លា ខឹង រហូតខាំ​ឡើង​ពី ២ចង្កូម។ ភ្លាមៗ លោក​ត្រូវ​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ដើម្បី​លាងរបួស និង​ចាក់​ថ្នាំ។

ប្រភពដដែលបញ្ជាក់​ថា​ សត្វខ្លា នោះត្រូវបាន នាំមកពី "សួនសត្វ ហ្សាហ្វារី" ក្រោមការបង្ហាត់នឹងមើលថែ ដោយគ្រូ បង្វឹកសត្វ នៃសួនសត្វនោះ។ ប៉ុន្តែសត្វនោះនៅតែកាច និងខាំមនុស្សបាន។ ឧកញ៉ា ខេមរៈ សិរីមន្ត បានចំណាយថវិកា​លើ​ការ​ចាក់ថ្នាំ និង​ព្យាបាល​មុខរបួស អស់ជិត​ ១០០០ដុល្លារ។

សូមបញ្ជាក់ផងដែរថា "CALL ME PAPA" ត្រូវបាន មហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស។

គ្រាន់តែប៉ុន្នានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តងមានអ្នកចូលស្ដាប់រហូតដល់ ១១០០លានដង (Veiw 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម 1.2លាន Videos គិតត្រឹមថ្ងៃទី១៦ ខែ១២ ឆ្នាំ២០២៣កន្លងទៅ ដែលចំនួននេះ មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៍ខ្លីនេះ។

បទចម្រៀង១នេះនេះ ម្ចាស់បទចម្រៀង ឧកញ៉ា ខេមរះ សិរីមន្ត ជាអ្នកផឹកនាំផលិត ដោយខ្លួនឯងតែម្ដង ដោយការផលិតនោះ មានការសម្រិតសម្រាំងជាខ្លាំង។ រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុងMVនេះ ព្រមទាំងសត្វខ្លាពិតៗផងដែរ ដើម្បីឲ្យកាន់តែស៊ី លើបទចម្រៀងនេះ។

ការចំណាយលើការផលិតបទចម្រៀង១បទនេះ ត្រូវបានគេដឹងថា ចាយច្រៀង ដើម្បីឲ្យមាន ស្ដង់ដារ ប្រកួតប្រជែងជាមួយអន្តរជាតិ។

Galaxy Navatra នឹងបញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy នៅថ្ងៃ បុណ្យគ្រិស្តម៉ាស ២៥ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់