• 2023-12-20 03:17:38
  • ព័ត៌មាន

ការចាក់បញ្ជាំង Pre-screening រឿង «Aquaman and The Lost Kingdom» នៅរោងភាពយន្ត Legend by IZE មានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ

  • 2023-12-20 03:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី ១៩ ធ្នូ ម្សិលមិញនេះ Legend by IZE បានរៀបចំកម្មវិធីដ៏ធំំពីការ ចាក់បញ្ចាំង Pre-Screening ភាពយន្ដហូលីវូដ Aquaman and the lost kingdom ដែលធ្វើឡើងនៅផ្សារទំនើប Chip Mong 271 Mega mall

សង្កេតឃើញថានៅក្នុងកម្មវិធីបើកបង្ហាញ Pre-Screening Aquaman and the lost kingdom នេះពិតជាមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស Influencer ហើយដើម្បីញុាំងកម្មវិធីឱ្យកាន់តែសប្បាយរីករាយ ក្នុងនោះវត្តមានមានសិល្បករពហុជំនាញ កញ្ញា រ៉ូលីន បានបកស្រាយបទចម្រៀង ៤បទ និងការបង្ហាញក្បាច់រាំ ធ្វើឱ្យកម្មវិធីកាន់តែឱឡារឹក ដើម្បីចូលរួមអបអរសាទរ Legend by IZE ចាក់បញ្ចាំង Pre-Screening Aquaman and The Lost Kingdom ជាផ្លូវការនៅរោងភាពយន្ដ Legend by IZE។

ដោយឡែក Legend by IZE គឺជារោងកុន ដែលមានភាពច្នៃប្រឌិត យ៉ាងទំនើប ដែលបំពាក់ទៅដោយអេក្រង់កោង ឧបករណ៍សំឡេង Atmos ៩.១ និង ម៉ាស៊ីន បញ្ចាំង ឡាស៊ែរ RGB ដែលមានពណ៌ និងពន្លឺច្បាស់ល្អ ដែលជាបច្ចេកវិទ្យា ទំនើបចុងក្រោយគេបង្អស់ ក្នុងប្រទេស។ ជាមួយគ្នានេះផងដែរ Legend by IZE ជ្រើសរើសនូវខ្សែភាពយន្តហូលីវូដ អន្តរជាតិ និងភាពយន្តខ្មែរល្បីៗខ្នាតធំ យកមកចាក់បញ្ចាំងសម្រាប់ការកម្សាន្តដល់ទស្សនិកជន។

ទន្ទឹមនិងនេះ WML គឺជាអ្នកចែកចាយមាតិកាដ៏ធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនឧស្សាហកម្មភាពយន្តនៅកម្ពុជា។ WML បានចែកចាយជាង 1,200 ចំណងជើងជាល្ខោនចាប់តាំងពីការបង្កើតរបស់ខ្លួន ហើយបច្ចុប្បន្នបានចែកចាយជាមធ្យម 150 ចំណងជើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងតំបន់ផ្សេងទៀត។ WML ធ្វើការក្នុងដៃជាមួយស្ទូឌីយោធំៗ និងឯករាជ្យនៅជុំវិញពិភពលោក។

យ៉ាងណាមិញ Aquaman and The Lost Kingdom ជាខ្សែភាពយន្ដហូលីវូដដ៏ល្បីរបស់ DC នឹងបង្ហាញវត្តមានដ៏អស្ចារ្យរបស់ខ្លួន មកអង្រួនចិត្តអ្នកគាំទ្រនៅថ្ងៃទី២០ ធ្នូ ចុងឆ្នាំ ២០២៣នេះហើយ

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជាដែលមានទៅដោយ ផលិតផលជាច្រើនសម្បូរបែប និង ម៉ាកយីហោល្បីៗលំដាប់ពិភពលោក ជាច្រើនដូចជា៖ Zara, H&M, Paul Smith, Jaspal, Karl Lagerfeld -ល- ព្រមទាំងភោជនីយដ្ឋានល្បីៗរួមមាន Paradise Dynasty, Jumbo Seafood, Yuzu Suki, Nice to Meat You, Mastercraft និងហាងជាច្រើនទៀត ជាពិសេសនោះគឺកន្លែងកំសាន្តទំនើប និង ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ Neo Go-Kart និង កន្លែងកំសាន្តជាច្រើនទៀតសម្រាប់មនុស្សគ្រប់ វ័យដូចជា Legend Cinema By IZE, Supper Doozii និង Neo Game Oasis ផងដែរ៕

កេសរ

មតិយោបល់