• 2023-12-20 03:22:29
  • ព័ត៌មាន

ជីជី ច្រឡោត​ខឹង ពេល​អ្នក​ស្គាល់​គ្នា បាន​ចោល​សំណួរ​ចាក់ដោត​មួយ

  • 2023-12-20 03:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ជីជី ដែល​មិន​សូវ​មានរឿង​ចម្រូងចម្រាស់​លើ​បណ្ដាញ​អនឡាញនោះ ស្រាប់​តែ​ម្សិលមិញ​នេះ បានទប់ចិត្ត​មិន​បាន ​ច្រឡោតខឹង ពេល​ប៉ះ​សំណួរ​ចាក់​ដោត​មួយ​ពី​អ្នក​ស្គាល់គ្នា។

នៅ​​ក្នុង​សង្គម​ខ្មែរ​យើង មាន​​សំណួរ​មួយ​ចំនួន​ពេញនិយម​​ក្នុង​ចង្កោម​បង​ប្អូន​ប្រជាពលរដ្ឋខ្មែរ ​ក្នុង​នោះ​មាន​ដូច​ជា ធ្វើការ​អីរាល់ថ្ងៃ? បាន​ប្រាក់​ខែ​ប៉ុន្មាន? មាន​សង្សារ​នៅ? ពេល​ណា​រៀបការ? និង​ពេល​ណា យក​កូន​? ជា​ដើម។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានវ័យ​ចំណាស់ ដូច​ជា ពូមីង អ៊ុំ គឺ​ចូល​ចិត្ត​សួរ​នូវ​សំណួរ​ទាំង​នេះ ហើយ​វា​បាន​ក្លាយ​ជា​ទម្លាប់​ ក៏​ដូច​ជា​ភាសា​សាមញ្ញ​មួយ​សម្រាប់​មនុស្ស​ជំនាន់ពួក​​គាត់​ក្នុង​ការ​សាក​សួរ​សុខ​ទុក្ខ​គ្នា​ទៅវិញ​ទៅ​មក។

តែ​សម្រាប់​យុវជន​សម័យ​ថ្មី ពួក​គេ មិនចូល​ចិត្ត​ចំពោះ​ការ​ចោល​សំណួរ​ទាំង​នេះ​មក​កាន់​ពួក​គេ​ឡើយ។ យ៉ាងណា កញ្ញា ជីជី បាន​ជួប​ប្រទះ​មួយ​ក្នុង​ចំណោម​សំណួរ​ពេញ​និយម​ខាង​លើ។ ស្រី​ស្អាត បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សាកសួរ​ពី​រឿង​នេះ។ កញ្ញា បាន​សរសេរ​ថា "កាលណាយកប្តី? ជាពាក្យដែលលឺដដែលដដែល ហើយបើញុមការ​ហើយ វាធ្វើ​អោយជីវិតអ្នកដែលសួរហ្នឹង ចម្រុងម្រើនមែនទេ?”។

សំណួរ​នេះ​កើត​ឡើង ក្នុង​ខណៈ​ដែល​ពួក​គេ​សង្កេត​ឃើញ​ថា កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ហាក់​មិនទាន់​លេច​ដំណឹង​អំពី​ផែន​ការ​ជីវិត​គូ ឬ​ក៏​សូម្បី​តែ​រឿង​ទំនាក់ទំនង​ក្នុងផ្លូវ​ស្នេហា​ជាមួយ​បុរស​ណា ក៏​ឈឹង​សូន្យ​ដែរ។ យ៉ាង​ណា សម្រាប់​មនុស្ស​ជំនាន់​ថ្មី ការ​សាក​សួរ​សំណួរ​ទាំង​នេះ ពួក​គេ​ចាត់​ជា​ការ​រំលោភ​ឯកជន​របស់​ពួក​គេ។

បន្ទាប់ ជីជី បង្ហោះ​សារ​បង្ហាញ​ពី​ការ​អាក់អន់ចិត្ត​ពាក់​ព័ន្ធ​រឿង​រ៉ាវ​ខាង​លើ គេ​ឃើញ មាន​មិត្តភ័ក្តិ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ជា​ច្រើន​ បានចូលទៅ​សរសេរ​ឆ្លើយ​តប ក្នុង​នោះ​អ្នក​ខ្លះ អស់​សំណើច អ្នក​ខ្លះ​ក៏​ចោទ​សួរ​សំណួរ​ដូច​គ្នា​នេះ​ទៀត ក្នុង​ចេតនា​លេង​សើច​ជាមួយ​ស្រី​ស្អាត។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ ក៏​មានប្រិយមិត្ត​ម្នាក់ ទំនង​ជា​អ្នក​ស្គាល់​គ្នា​ជិតដិតនឹង​ស្រី​ស្អាត បាន​សួរ​បន្ត​ថា "ពេល​ណា បង្ហាញ​មុខ​គូស្នេហ៍?”

ស្រាប់​តែ ពេជ្រ សូលីដា នៅ ជីជី ឆ្លើយ​តប​វិញ​ភ្លាម​ថា "ឆ្នាំ​ក្រោយ" មាន​ន័យ​ថា នាង​នឹង​បើក​បង្ហាញ​ពី​ជីវិត​ស្នេហា​របស់​នាង​នៅ​ឆ្នាំ​ក្រោយ។ យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា នេះ​ជា​ការ​និយាយ​មែន ឬ​លេង​នោះ​ទេ។ ប៉ុន្តែ​គេ​កាត់​ស្មាន​ថា ជា​ការ​លេង​សើច​ប៉ុណ្ណោះ ព្រោះ​ដោយ​ហេតុ​ថា ប្រិយមិត្ត​ជា​ច្រើន​ដែល​បាន​ចូល​មក​ចោទ​សួរ ក៏​ក្នុង​លក្ខណៈ​លេង​សើច​ដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី