• 2023-12-28 01:00:00
  • ព័ត៌មាន

បានទៅលេងពិព័រណ៍ម្ហូបអាហារ Nhamfesta កុំភ្លេចភ្លក់រសជាតិអាហារឈ្ងុយឆ្ងាញ់ទាំងនេះ

  • 2023-12-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងសប្ដាហ៍ សុក្រ សៅរ៍ អាទិត្យ សម្រាកពីការងារ ចង់រកកន្លែងសប្បាយៗ កុំភ្លេចទៅលេងកម្មវិធី ពិព័រណ៍ម្ហូបអាហារ Nhamfest ដែលមានទីតាំងនៅ The Elysee Koh Pich មានមុខម្ហូបឈ្ងុយឆ្ងាញ់រាប់រយមុខ តែមុខម្ហូបទាំងមួយចំនួនខាងក្រោមនេះ គួរតែសាកភ្លក់បើបានទៅចូលរួមកម្មវិធី Nhamfesta

ដូចដែលប្រិយបានជ្រាបហើយថា ពិព័រណ៍ម្ហូបអាហារ Nhamfesta មានអាហារច្រើនជម្រើស ដូចជា បុកល្ហុង ប្រហិនបំពង ភ្លាកំពិសលោត ស៊ុបចិន និយាយរួមគឺច្រើនណាស់ តែប៉ុន្មានមុខនេះ លោកអ្នកក៏អាចរកទិញ និងភ្លក់បាន នៅ Nhamfesta រួមមាន កំពិសលោត ដែលមានរសជាតិដិតជូផ្អែមស្រស់មាត់, នំពោត នំនេះធ្វើពីម្ស៉ៅពោត គិនពីគ្រាប់ក្រៀមភ្លាមៗតែម្ដង រសជាតិផ្អែមល្មមសាច់នំទន់ល្មើយ, គីមប៉ាប់ ច្រើនរសជាតិ, នំពាស្នូសណ្ដែក ស្នូពងទាប្រៃ ,បុកល្ហុង និងមានអាហារឆ្ងុយជាច្រើនមុខផ្សេងទៀត អាចសាកទៅភ្លក់បាន ដែលជាង១០០ស្តង់អាហារកំពុងរងចាំលោកអ្នក។

ប្រិយមិត្តមិនត្រឹមតែបានភ្លក់រសជាតិអាហារឆ្ងុយឆ្ងាញ់ទាំងនេះទេ ថែមបានទស្សនាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែក និងសកម្មភាពសប្បាយរីករាយជាច្រើនផងដែរ។ "ញាំហ្វេសតា NhamFesta" ជាកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអាស៊ីដ៏ធំ និងប្លែកជាងគេបំផុតនៅព្រះរាជាណាចក្រកម្ពុជាដោយផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏សំបូរបែបរួមមាន មុខម្ហូបខ្មែរ និងម្ហូបអាហារមកពីបណ្តារប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៣ នៅទីធ្លា The Elysée កោះពេជ្រ រាជធានីភ្នំពេញ។

មតិយោបល់
អត្ថបទពេញនិយម