• 2023-12-21 03:14:49
  • ព័ត៌មាន

G-Dragon ៖ ខ្ញុំមិនដែលប្រើថ្នាំញៀន ឫ ជួញដូរឲ្យអ្នកណាម្នាក់នោះទេ

  • 2023-12-21 03:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា K-Pop G-Dragon ត្រូវបានប៉ូលិសកូរ៉េខាងត្បូងចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ប៉ូលីសបាននឹងកំពុងស៊ើបអង្កេតលើតារាចម្រៀងរ៉េបដែលមានឈ្មោះពិតថា Kwon Ji-yong ចំពេលមានការបង្រ្កាបគ្រឿងញៀនខុសច្បាប់ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី Yoon Suk Yeol។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ ប៉ូលីសក្រុង Incheon បានសម្រេចចិត្តមិនចោទប្រកាន់អតីតមេក្រុមចម្រៀង K-pop BigBang ពីបទប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីពួកគេមិនទទួលបានសក្ខីកម្មដើម្បីគាំទ្រការចោទប្រកាន់លើ G-Dragon ។ ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន Reuters មិនអាចទាក់ទងប៉ូលីស ឬ G-Dragon ភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេជុំវិញករណីខាងលើ។

G-Dragon ដែលជាអ្នកចូលចិត្តលេងខ្លួន និងជាអ្នកនិពន្ធបទចម្រៀងល្បីជាច្រើនបទ បានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ដោយបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសកាលពីខែមុនសម្រាប់ការសាកសួរដើម្បីបញ្ជាក់ពីភាពស្អាតស្អំ របស់ខ្លួន ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Yonhap News TV កាលពីខែមុន តារា K-Pop វ័យ ៣៥ ឆ្នាំរូបនេះបានបដិសេធម្តងទៀតនូវការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ លោក បាននិយាយដោយសំអាងលើលទ្ធផលតេស្តអវិជ្ជមានថា៖ “ខ្ញុំមិនដែលប្រើថ្នាំញៀន ឫ ជួញដូរឲ្យអ្នកណាម្នាក់នោះទេ” ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Asiaone អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី