• 2023-12-25 03:22:38
  • ព័ត៌មាន

វីដេអូចម្រៀង Call Me Papa ត្រូវបានមហាជនសរសើរពេញៗមាត់ថា ជា MV ស្តង់ដារអន្តរជាតិ

  • 2023-12-25 03:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ Call Me Papa ច្រៀងដោយឧកញ៉ា ខេមរៈ សេរីមន្ត នៅក្នុងផលិតកម្ម Galaxy Navatra បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ដែលបទនេះល្បីផ្ទុះពេញបណ្តាញសង្គម Tik-Tok និងមានអ្នកយកទៅច្រៀងតាម រាប់សែនរាប់លាននាក់។

កាលពីពេលថ្មីៗនេះ បទ Call Me Papa បានចេញជា វីដេអូចម្រៀងផ្លូវការ (Official Music Video) ខ្នាតអន្តរជាតិ ពោលគឺមិនចាញ់ MV របស់ K-Pop និង អាមេរិក ប៉ុន្មាននោះទេ។ ម្ចាស់បទ ឧកញ៉ា ខេមរៈ សេរីមន្ត បាននិយាយថា “ចំពោះបទ Call Me PaPa នេះដែរ បានឆ្លងកាត់រយៈពេលដ៏ច្រើនសប្ដាហ៍ក្នុងការផលិតឱ្យចេញជាសមិទ្ធផល MV មួយ កម្រិតស្ដង់ដារអន្តរជាតិបែបនេះ ក៏ដើម្បីថ្លែងអំណរអរគុណឱ្យសមតម្លៃ ដល់ប្រិយមិត្តហ្វេន បណ្ដាអ្នកស្រលាញ់ គាំទ្រទាំងអស់គ្នាជាពិសេស និងជាចំណងដៃមួយនៃទំព័រចម្រៀងចុងឆ្នាំ២០២៣ ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងបណ្ដាញសង្គមកន្លងមកនេះ អរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាមកកាន់រូបខ្ញុំបាទ KSM Love you all”។

ជាក់ស្តែង គេសង្កេតឃើញថា ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ វីដេអូចម្រៀង Call Me Papa មានអ្នកចូលទស្សនាប្រមាណជាង ៥សែនដង នៅលើឆាណែលយូធូប Galaxy Navatra។ ប្រិយមិត្តដែលបានចូលទស្សនាបទនេះ បានបញ្ចេញមតិដោយ ពាក្យសរសើរពេញៗមាត់ថា ជាវីដេអូចម្រៀងដំបូងគេនៅស្រុកខ្មែរ ដែលមានស្តង់ដារ និង ការផលិតកម្រិតអន្តរជាតិបែបនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់