• 2023-12-26 06:40:26
  • ចម្រៀង

ទម្លាយប្រវត្ដិតួស្រី ក្នុងMV បទ “CALL ME PAPA” ទើបដឹងថាជាតារាលំដាប់នៅឥណ្ឌូនេស៊ី

  • 2023-12-26 06:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV បទ “CALL ME PAPA” ដែលនៅតែមានសន្ទុះគាំទ្រខ្លាំង ត្រូវបានមហាជនដាក់ជាចម្ងល់ ថាតើតួសម្ដែងនៅក្នុងMVលំដាប់ហូលីវូតមួយនេះ ឃើញសុទ្ធតែជាតួជនជាតិបរទេសស្អាតៗ ជាពិសេតួឯកស្រីតែម្ដង មានប្រភពមកពីណាខ្លះ? តាមប្រភពច្បាស់ការមួយ បានបង្ហើបថា តួឯកស្រី គឺជាតារាល្បីលំដាប់ជួរមុខមួយ របស់ឥណ្ឌូណេស៊ី ។

នាងមានឈ្មោះថា Anggun ជនជាតិ Indonesia ជា តារាស្រីម្នាក់ មានប្រជាប្រិយភាពខ្លាំង នៅឥណ្ឌូណេស៊ី ។ ដោយសារតែ Anggun មានទំនាក់ទំនងល្អ ជាមួយផលិតកម្ម Galaxy ទើបនាងត្រូវបានអញ្ជើញឲ្យមកសម្ដែង ក្នុងMVមួយបទនេះ។ ប្រភពដដែលបន្ដថា បន្ទាប់ពីថ្នាក់ដឹកនាំ ផលិតកម្ម សម្រេចជ្រើសរើសយកភ្លាម Anggun បានធ្វើដំណើរកាន់ប្រទេសកម្ពុជា ហើយបានស្នាក់នៅជាច្រើនថ្ងៃ ដើម្បីធ្វើការងារមួយនេះ។

ក្នុងMV បទ“CALL ME PAPA” មិនមែនមានតែស្រីស្អាតAnggun ម្នាក់ទេដែលចូលរួមសម្ដែង ពោលគឺបទដែលច្រៀង និងដឹកនាំផលិតដោយឧកញ៉ា ខេមរៈ សិរីមន្ដ នេះ បានជ្រើសរើស តារាជនជាតិបរទេស ប្រុសស្រី មកពីអាស៊ី និងប៉ែកអ៊ីរ៉ុបជាច្រើនរូបទៀត ហើយពួកគេ សុទ្ធតែជា តារាម៉ូដែល មានប្រជាប្រិយភាព។

ការផលិតត្រូវបានត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់បំផុត។ យន្តហោះ រថយន្ដទំនើបជាច្រើនគ្រឿងត្រូវបាន យកមកដាក់បញ្ចូលសម្ដែងក្នុងបទតែមួយ។ ឧបករណ៍ បច្ចេទេសថត សុទ្ធតែប្រើ កាមេរ៉ា ទំនើបៗចុងក្រោយបង្អស់។

បច្ចុប្បន្ន “CALL ME PAPA” ត្រូវបាន មហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ដោយទៅដល់ទីណាឮតែពាក្យ “បាញ់ស្នេហ៍” “ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ”។ ក្រៅពីនោះក៏ឃើញនៅលើឆាកណែលអន្តរជាតិល្បីរហូតដល់ទៅជាង២៥ប្រទេស។ គ្រាន់តែចេញMV បានប៉ុន្មានថ្ងៃ “CALL ME PAPA” បានផ្ទះកាន់តែខ្លាំងឡើង នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok ។

គ្រាន់តែប៉ុន្មានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តង ដោយនៅក្នុងនោះ មានអ្នកលេងតាម រហូតដល់1.4លានដង (1.4M) ជុំវិញពិភពលោក. និងមាន អ្នកទស្សនា 1.200លាន Veiw Videos គិតត្រឹមថ្ងៃទី25ខែ ធ្នូឆ្នាំ2023 កន្លងទៅ ដែលចំនួននេះ មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៍ខ្លីនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី