- 2023-12-27 02:28:41
- ព័ត៌មាន
គាំង ១០ជាតិ! IU ទម្លាយថាសមាជិក BTS ខ្លួនចង់ធ្វើបទជាមួយមុនគេមិនមែនជា Suga ទេ
- 2023-12-27 02:28:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំង ១០ជាតិ! IU ទម្លាយថាសមាជិក BTS ខ្លួនចង់ធ្វើបទជាមួយមុនគេមិនមែនជា Suga ទេ
ចន្លោះមិនឃើញ
ដូចដែលអ្នកគាំទ្រនិយមតាមដានការងារ ឬស្នាដៃថ្មីរបស់ IU និង Suga បានជ្រាបស្រាប់ហើយថាតារា K-Pop ទាំងពីរបានសហការគ្នាចេញបទចម្រៀងរួមគ្នាកាលពី ឆ្នាំ ២០២០ មានចំណងជើងថា «Eight»។ ទោះជាយ៉ាងណាបង្ហាញវត្តមានជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Suchwita របស់ Suga ថ្មីៗនេះ IU បានទម្លាយថា តាមពិតអ្នកដែលនាងចង់រួមការងារជាមួយដំបូងគេ មិនមែនជា Suga ទេ តែជាសមាជិកផ្សេង។ តើជាអ្នកណា?
កន្លងទៅកាលពីប៉ុន្មានខែមុន IU និង Suga បានបង្ហាញឲ្យគ្រប់គ្នាឃើញច្បាស់ពីសម្ព័ន្ធមិត្តរវាងពួកគេទាំងពីរ ដែលមិនមែនទើបតែកើតឡើងពេលពួកគេធ្វើបទរួមគ្នាទេ ពោលគឺយូរហើយ។ បន្តមកក៏បានស្របមតិគ្នាចេញបទ "Eight” និង "People Pt 2” តែម្ដង។
ស្របពេលអ្នកគាំទ្រជាច្រើនរំភើបនឹងមិត្តភាព តារា K-Pop កើតឆ្នាំ ១៩៩៣ ដូចគ្នានេះក៏ពិតមែន ប៉ុន្តែផ្អែកតាមសម្ដីពិតរបស់ IU បានទម្លាយនោះ បញ្ជាក់ច្បាស់ៗថា Suga ពុំមែនជាសមាជិក BTS ដែលនាងចង់សហការមុនគេទេ ហើយអ្នកដែលនាងចង់ធ្វើបទជាមួយដំបូងគឺ RM។
នៅពេលចូលរួមកម្មវិធីខាងលើ Suga បានសួរនាងថា «តើបទប្រភេទណាដែលនាងចង់សហការផលិតជាមួយនឹង RM?» IU ក៏តបថា៖ «ជាបទប្រភេទបែប Seriousមែនទែន» ដែលឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវចិត្តរបស់នាងនៅពេលនោះ។
ជាក់ស្ដែង IU បានលេខទូរសព្ទរបស់ RM ពី Suga ប៉ុន្តែនាងមិនដែលបានទាក់ទងទៅលោកសោះ ដោយសារខ្វះភាពក្លាហាន។ ណាមួយដោយសារមិនដែលបានជជែកគ្នាលេងពីមុន ដូច្នេះទើបមិនសូវហ៊ាន ហើយចុងក្រោយមិនបានសាច់ការអ្វីទាំងអស់។
សម្ដីដែល IU និយាយនៅពេលនេះ ក៏ជាតម្រុយដែលឲ្យអ្នកគាំទ្ររំពឹងទុកនូវការសហការរវាងនាង និង RM ហើយគ្រប់គ្នានឹងរង់ចាំគាំទ្រមួយទំហឹង៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB