- 2023-12-29 01:00:00
- ព័ត៌មាន
ដើរលេងចុងឆ្នាំ ចង់បានកន្លែងស្នាក់នៅមានរបស់ប្រើ និងសេវាកម្មសព្វគ្រប់ តែចំណាយតិច មិនគួររំលងកន្លែងនេះឡើយ!
- 2023-12-29 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងចុងឆ្នាំ ចង់បានកន្លែងស្នាក់នៅមានរបស់ប្រើ និងសេវាកម្មសព្វគ្រប់ តែចំណាយតិច មិនគួររំលងកន្លែងនេះឡើយ!
ចន្លោះមិនឃើញ
ស្របពេលដែលឆ្នាំថ្មីកំពុងខិតជិតមកដល់ មនុស្សម្នាជាច្រើនកំពុងតែប្រញាប់ប្រញាល បង្ហើយការងារក្នុងឆ្នាំចាស់ឲ្យអស់ ដើម្បីអាចឈប់សម្រាក និងដើរលេងកម្សាន្តនាពេលចុងឆ្នាំ។
យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងតែស្វែងរកកន្លែងស្នាក់នៅ ដែលផ្តល់ឲ្យនូវរបស់ប្រើប្រាប់ និងសេវាកម្មសព្វគ្រប់ ហើយចំណាយតិចទៀតនោះ អ្នកអាចពិចារណាលើ Velea at Rose Apple Square ដែលមានតម្លៃសមរម្យ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ដូចកំពុងស្នាក់នៅក្នុងផ្ទះខ្លួនឯងអីចឹង ជាមួយនឹងជម្រើសបន្ទប់ចំនួន ៣ ប្រភេទគឺ៖
បន្ទប់ STUDIO ROOM សម្រាប់អ្នកដើរលេងបែប Solo ម្នាក់ឯង
បន្ទប់គ្រែ១ (1 BEDROOM SUITE) សម្រាប់គូស្នេហ៍ ឬ ស្វាមីភរិយា
បន្ទប់គ្រែ២ (2 BEDROOM SUITE) សម្រាប់អ្នកដើរលេងមានគ្នាច្រើន ជាលក្ខណៈជុំមិត្តភ័ក្តិ ឬគ្រួសារ
គួរបញ្ជាក់ឲ្យដឹងដែរថា Velea at Rose Apple Square ស្ថិតនៅក្នុងតំបន់ទីប្រជុំជន មិនឆ្ងាយប៉ុន្មានពី Pub Street ហើយក៏ងាយស្រួលធ្វើដំណើរ ទៅកាន់តំបន់អង្គរវត្ត ផងដែរ។ វាផ្តល់ឲ្យគ្រប់សេវាកម្មទាំងអស់ នៅក្នុងកញ្ចប់តម្លៃស្នាក់នៅតែមួយ ដូចជា ចំណត, សេវាកម្មសម្អាត និង ថែទាំ, Free Wi-Fi, កន្លែងហាត់ប្រាណ (Gym) និង អាងហែលទឹក ទៀតផង។
លើសពីនេះទៅទៀត នៅក្នុងបន្ទប់ស្នាក់នៅនិមួយៗ គឺ មានគ្រឿងសង្ហារឹមសម្រាប់ប្រើស្រាប់, បន្ទប់គេងស្អាត បន្ទប់ទឹកស្អាត, មានម៉ាស៊ីនបោកខោអាវ ហើយថែមទាំង មានសួនច្បារធំ អាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយ តែម្តង៕