• 2024-01-02 05:09:27
  • ព័ត៌មាន

ពិព័រណ៍ម្ហូប NhamFesta ចប់ដោយបន្សល់អនុស្សាវរីយ៍ជាមួយម្ហូបរាប់រយមុខ

  • 2024-01-02 05:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍ម្ហូបអាហារអាស៊ីដ៏ធំនៅកម្ពុជា NhamFesta បានបញ្ចប់ទៅហើយជាមួយនឹងបទពិសោធ​រាប់មិនអស់ ពីការបង្ហាញ​មុខម្ហូបជា​ច្រើនរាប់រយមុខនៅស្តង់ដែលត្រូវ​បាន​រៀបចំនៅ The Elysee Koh Pich នៅពេញមួយខែ ធ្នូ ឆ្នាំ ២០២៣

នេះគឺជាព្រឹត្តិការណ៍មួយដែលប្រារព្ធ និងបង្ហាញពីប្រភេទផ្សេងៗនៃអាហារញ៉ាំលេងតាមផ្លូវ (Street Food) និងប្រពៃណីធ្វើម្ហូបចម្រុះជា​ច្រើន។ ក្នុងនោះផងដែរ NhamFesta ក៏ជាការជួបជុំមួយដែលមនុស្សអាចស្វែងយល់ពីមុខម្ហូបផ្សេងៗគ្នា ភ្លក់រសជាតិនៃមុខម្ហូបជាច្រើនមុខ និងទទួលយកបទពិសោធន៍នៃវប្បធម៌អាហារដ៏សម្បូរបែបពីជុំវិញតំបន់អាស៊ី។

ក្រៅពីរីករាយ​នឹង​រសជាតិម្ហូបអាហារទាំងឡាយហើយ អ្នក​ដែល​បាន​ចូលរួមផ្ទាល់ក៏មាន​ឱកាសជួបផ្ទាល់ជាមួយនឹង​តារាល្បីៗ​ប្រចាំប្រទេស​កម្ពុជា រួមមាន៖ មាន សូនីតា, ថេណា, ម៉ានិត, ម៉មពេជ្ជរិទ្ធិ, រ៉ាប៊ី និង ឌីជេ ជាច្រើននាក់ទៀត។

បន្ថែមពីលើនេះ មហាជន​ក៏បាន​លេង​សប្បាយជាមួយនឹង​ការហ្គេមកម្សាន្តរួមគ្នា ដោយក្រៅពីសប្បាយ ពួកគេ​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ពី NhamFesta ទៀតផង។

ទិដ្ឋភាព​ពោរពេញ​ដោយក្ដី​សុខនេះ បាន​ធ្វើឲ្យអ្នក​ចូលរួម​សប្បាយ​ចិត្ត និងត្រឡប់ទៅផ្ទះវិញជាមួយនឹង​អនុស្សាវរីយ៍ល្អៗជាមួយនឹង​មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ជាការពិតមិនអាច​ប្រកែកបាន នេះជាវេទិកាមួយសម្រាប់អ្នកដែលស្វែងរករសជាតិថ្មី យល់ដឹងអំពីមុខម្ហូបផ្សេងៗគ្នា និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀត​តាមរយៈការចែករំលែកក្តីស្រឡាញ់សម្រាប់អាហារ។ ជាមួយនឹងបទពិសោធដ៏សម្បូរបែប ការតាំងពិព័រណ៍ម្ហូបអាហារមួយនេះ នឹងនៅតែបន្តជាព្រឹត្តិការណ៍ដ៏ពេញនិយមដែលបង្រួបបង្រួមមនុស្សមកជុំគ្នា តាមរយៈភាសាសកលនៃអាហារ៕

មតិយោបល់