• 2024-01-02 07:27:23
  • ព័ត៌មាន

មរណភាពតារាសម្ដែង និងជាអ្នកបញ្ជូលសំឡេងអាជីព ក្នុងរឿង Coco ជាការបាត់បង់ធនធានដ៏កម្រ

  • 2024-01-02 07:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល៦០ឆ្នាំ ប្រកបការងារអាជីពក្នុងវិស័យភាពយន្ដរបស់ Ana Ofelia Murguía ធ្វើឱ្យអ្នកស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ់យ៉ាងខ្លាំងក្នុងប្រទេស ម៉ិចស៊ិក ប៉ុន្តែជាសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកគាំទ្រ អ្នកបញ្ចូលសំឡេង ក្នុងរឿងតុក្កាតា Coco រូបនេះបានទទួលមរណៈបាត់ទៅហើយកាលពីថ្ងៃទី១ មករា ឆ្នាំ ២០២៤ម្សិលមិញនេះ។

Ana Ofelia Murguía តារាសម្តែងដ៏ល្បីម្នាក់របស់ប្រទេសម៉ិកស៊ិក ដែលបញ្ជូលសំឡេងសម្តែងជា Mama Coco ក្នុងភាពយន្តគំនូរជីវចល "Coco" បានធ្វើឱ្យមានការទទួលស្គាល់ជាអន្តរជាតិ តែយ៉ាងណាមិញអ្នកស្រីបានទទួលមរណភាពបាត់ទៅហើយក្នុងវ័យ ៩០ ឆ្នាំ។

ការស្លាប់របស់នាងត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិវិចិត្រសិល្បៈ និងក្រុមហ៊ុនមហោស្រពជាតិរបស់ប្រទេសម៉ិកស៊ិក ដែលមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះទេ។ រម្លឹកផងដែរថា Ana Ofelia Murguía កើតនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៣៩ នៅទីក្រុងម៉ិកស៊ិក។ អ្នកស្រីបានសិក្សាផ្នែកសម្ដែងនៅសាលាសិល្បៈមហោស្រពជាតិរបស់ប្រទេសម៉ិកស៊ិក ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៥៤ ក្នុងរឿង "Trial By Fire"៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Yahoo កេសរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី