• 2024-01-04 09:03:28
  • ព័ត៌មាន

ដើមឆ្នាំ២០២៤ ករុណា ពេជ្រ ប្រកាសក្ស័យធន គ្មានប្រាក់បង់រំលោះផ្ទះបីល្វែងបន្តទៀត

  • 2024-01-04 09:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមឆ្នាំ២០២៤ ចូលមកដល់ មិនទាន់បានប៉ុន្មានថ្ងៃផង តារាចម្រៀង ចាស់វស្សា ករុណា ពេជ្រ ហាក់បានត្អូញត្អែ ពីជីវភាពដែលមិនសូវលូតលាស់ និងមិនអាចបន្តការបង់ប្រាក់រំលួសផ្ទះ បន្តទៅទៀតបាន ខណៈដែល តារារូបនេះ បានបង្ហាញអារម្មណ៍ របស់ខ្លួនតាមបណ្តាញសង្គម កាលពីពេលថ្មីៗនេះ។

យោងតាមគណនីយហ្វេសប៊ុក ផ្លូវការ របស់ករុណា ពេជ្រ បានសរសេរថា “ស្រលាញ់ផ្ទះ ស្តាយលុយ ប៉ុន្តែធ្វើម៉េច ខ្ញុំលែងមានសមត្ថភាព បង់រំលោះបន្ត… ប្រហែលនាពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងប្រគល់ផ្ទះ បីល្វែងនេះ ជូនទៅ ម្ចាស់គម្រោងវិញហើយ ដោយគ្មានការតវ៉ា អីទេ ព្រោះមុនទិញ ខ្ញុំជាមួយ ក្រុមហ៊ុនសង់ផ្ទះមាន កុងត្រា ត្រឹមត្រូវ ហើយ យើងដឹងចំណុចណា យើងខុសពីកុងត្រា ព្រោះយើងបោះបង់ការបង់ប្រាក់មុនពេលកំណត់… បន្ទាប់ពីតស៊ូ បង់រំលោះ អស់រយះពេលជិត ៤ឆ្នាំកន្លងមក… ដោយគិតថា សន្សំៗ ទៅក្រែងលក់បានវិញចំណេញខ្លះ គ្រាន់ដោះស្រាយជីវភាព ប៉ុន្តែមិនគួរចំ ពេលវេលា ខូវិត អូសបន្លាយ វិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក ដែលធ្វើអោយ គាំង លក់អ្វីក៏មិនចេញ បង្វិលលែងរួច.. បើគិតជា ការប្រាក់ និង សាច់ប្រាក់ដើម អស់ជិត ២០ម៉ឺនដុល្លា.. ហឹម មួយរយះប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំចំណាយលុយច្រើនហួស ចំណាយមើលជំងឺ ប៉ា រហូត ដល់ប៉ាស្លាប់ ធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ជិត ៥០ ម៉ឺនដុល្លា .. ទីបំផុត បង់ខាតលើការវិនិយោគទិញផ្ទះ ខាងលើ ជិត ២០ម៉ឺន ទៀត សរុប ក្បែរ ៧០ម៉ឺន ដុល្លា.. ប៉ុន្តែ ខ្ញុំមិនស្តាយ ទឹកប្រាក់ដ៏ច្រើនមួយនេះទេ ព្រោះជាប្រាក់ដែលខ្ញុំចំណាយ ចំពោះ កាតព្វកិច្ច ជាកូន ចំពោះប៉ា ហើយមួយទៀត ជាការរកស៊ីបង់ខាតដោយទៀងត្រង់ មិនបាន បន្លំ រឺ កេងចំណេញ រួចចាញ់បោកអ្នកណា ម្នាក់ទេ.. សរសើរ ខ្លួនឯង ជាពិសេស អរគុណ ខ្លួនឯង ដែលប្រឹងប្រែងរកស៊ី ដោយសុច្ចរិត សន្សំរហូតមានលុយសុទ្ធយ៉ាងច្រើនប៉ុណ្ណេះ ទោះបីជាវាមិនបានចាយក៏ដោយ.. ប៉ុន្តែ sad តិចៗ រួចហើយ ក៏ញញឹម ប្រឹងប្រែងបន្ត… ឆ្នាំថ្មី ២០២៤ សូមអោយហេង ហេង រីឯស៊យ សូមអោយអស់ត្រឹមនេះចោះ…”។

បើយោងតាមសំណេរខាងលើ ករុណ ពេជ្រ បានខាតបង់ប្រាក់ជាច្រើនសរុបក្បែរលានដុល្លារ ថ្វីត្បិត តែបែបនេះក្តី តែក្នុងរយៈពេលនេះ ករុណា ក៏បានប្រាប់ថា ក្នុងកំឡុងពេល ប៉ុន្មាន ខែនេះ ប្រសិនបើមានបងប្អូនណា មានចំណាប់អារម្មណ៍ ចង់បន្តការទិញ ឬបង់បន្ត ពីករុណា ពេជ្រ គឺអាចមកចរចារ បាន និងលក់វិញត្រឹមតែប្រាក់ដើម ប៉ុណ្ណោះ ស្របពេលដែល ខ្លួន មិនអាចបន្តដំណើរការបង់ប្រាក់រហូតចប់សព្វគ្រប់នោះទេ ព្រោះពេលនេះ ការរកស៊ី បានខាតប្រាក់អស់ច្រើន គ្មានប្រាក់ដំកល់ សម្រាប់បង់បន្ត។ សូមបញ្ជាក់ថា ផ្ទះបីល្វែង ដែលតារាចម្រៀង ករុណា ពេជ្រ បានប្រកាសលក់វិញ គ្រាដែលគ្មានប្រាក់បង់បន្តទៀតនោះ គឺមានទីតាំចំកណ្តាលក្រុងភ្នំពេញ ជាប់និង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ Men Sothearith

មតិយោបល់