• 2024-01-10 07:22:25
  • ព័ត៌មាន

តស៊ូជាមួយជំងឺមហារីកអស់ច្រើនឆ្នាំពេលនេះ តារាហូលីវូដតួសម្ដែង X-man បានមរណៈភាពហើយ

  • 2024-01-10 07:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១០ មករា ២០២៤នេះកាសែតបរទសចេញផ្សាយព្រោងព្រៀតពី តារាសម្ដែងប្រចាំហូលីវូដលោក Adan Canto តួសម្ដែងដ៏ល្បីល្បាញក្នុងរឿង The Cleaning Lady and Designated Survivor បានទទួលមរណៈភាពហើយក្នុងវ័យ៤២ឆ្នាំ

Canto បានស្លាប់ ដោយសារជំងឺមហារីកពោះវៀនធំ នេះបើយោងតាមកាសែតបរទេសបានចេញផ្សាយ។ ការស្លាប់របស់តារារូបនេះធ្វើឱ្យមិត្តរួមអាជីព ក៏ដូចជាអ្នកគាំទ្រតក់ស្លុត និងសោកសៅយ៉ាងខ្លាំង នេះក៏ព្រោះ Adan ព្យាយាមលាក់ជំងឺមហារីកនេះពីអ្នកគាំទ្រ។

មរណៈភាពរបស់ Adan បានបន្សល់ទុកប្រពន្ធរបស់គាត់ឈ្មោះ Stephanie Ann Canto និងកូនតូចៗពីរនាក់មានឈ្មោះថា Roman Alder អាយុ ៣ ឆ្នាំកន្លះ និង Eve Josephine អាយុ 1 ឆ្នាំកន្លះ រស់នៅលែងមានភាពកក់ក្ដៅក៏ព្រោះបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់

រម្លឹកផងដែលថា Adan Canto កើតនៅប្រទេសម៉ិកស៊ិក ហើយបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តជាផ្លូវការក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀង។ ដល់ឆ្នាំ ២០០៩ លោកបានឈានជើងចូលសម្ដែង និងទទួលបានតួនាទីដំបូងនៅស្រុកកំណើត។ បួនឆ្នាំក្រោយមក សិល្បករចុងក្រោយបានមកអាមេរិកដើម្បីអភិវឌ្ឍអាជីពរបស់គាត់ ដោយបានបង្ហាញខ្លួនជាលើកដំបូងគួរឱ្យចាប់អារម្មណ៍តាមរយៈការងារទូរទស្សន៍មួយដែលមានឈ្មោះថា The Following ។ បន្ទាប់ពីនោះមក លោកក៏ល្បីល្បាញបន្តិចម្តងៗ ទទួលបានការស្រលាញ់ពីទស្សនិកជនជាច្រើន ដោយសាររឿងភាគដូចជា X-Men Days of Future Past, Narcos, Designated Survivor, The Cleaning Lady... ក្រៅពីផលិតចម្រៀង និងសម្តែង លោក Adan ក៏បានចូលរួមជាផលិតករផងដែរ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Kenh14 កេសរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី