• 2024-01-15 03:21:12
  • ព័ត៌មាន

តារារ៉េបល្បីឈ្មោះ 50 Cent ប្រកាសឈប់រួមភេទ ទៀតហើយ ដោយសារមូលហេតុដ៏សំខាន់មួយនេះ

  • 2024-01-15 03:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារារ៉េបល្បីឈ្មោះ 50 Cent បានប្រាប់អ្នកគាំទ្រថា លោកបានសម្រេចចិត្ត ឈប់រួមភេទទៀតហើយ និងបានសន្យាថានឹងផ្តោតលើគោលដៅរបស់លោក ហើយជៀសវាងពីការរំខានផ្សេងៗ។

50 Cent មានឈ្មោះពិតថា Curtis Jackson III ហើយកាលពីពេលថ្មីៗនេះ តារារ៉េបរូបនេះ បានបង្ហោះរូបលើ Instagram ដែលបង្ហាញអំពីរូបភាពរបស់លោកកំពុងជក់បារី ហើយស្លៀកឈុតខោអាវធំ ដោយភ្ជាប់ជាមួយ caption ថា៖ "គំនិតថ្មីរបស់ខ្ញុំគឺធំណាស់ ខ្ញុំមិនមានពេលត្រូវរំខានទេ។ ខ្ញុំកំពុងអនុវត្តការអត់អាហារ ខ្ញុំបានធ្វើសមាធិ និងផ្ដោតលើគោលដៅរបស់ខ្ញុំ។” តារារ៉េបវ័យ ៤៨ឆ្នាំរូបនេះបន្តថា "ខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះជួយអ្នកទាំងអស់គ្នា បោះជំហានទៅកាន់កម្រិតបន្ទាប់ដែលខ្លាំងជាងមុន" ។

ការបង្ហោះរបស់ 50 Cent បានភ្ជាប់មកជាមួយនូវរូបថតជាច្រើនសន្លឹកដែលលោក បានស្លៀកឈុតអាវធំ និងក្រវ៉ាត់ក ពេលកំពុងជក់បារី និងផឹកស្រាមួយកែវ។ ប៉ុន្មានម៉ោងក្រោយមក លោកបានបង្ហោះរូបថតខ្លួនគាត់នៅក្នុងបារកម្សាន្ត មួយកន្លែងផ្សេងទៀត។ អ្នកគាំទ្ររបស់តារារ៉េប រូបនេះ បានចូលទៅបញ្ចេញមតិយោបល់នៅ comment section ដោយគេសង្កេតឃើញមានមនុស្សជាច្រើននិយាយថា "ផ្នត់គំនិត" និង "វិន័យ" គឺជាគន្លឹះក្នុងការផ្លាស់ប្តូរជីវិតដ៏ធំ និងសម្រេចបាននូវគោលដៅ។

ការប្រកាសឈប់រួមភេទ របស់តារារ៉េបរូបនេះ បានកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថារូបលោក និងមិត្តស្រី Jamira 'Cuban Link' Haines វ័យ២៩ឆ្នាំ បានចែកផ្លូវគ្នា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ People អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី