• 2024-01-16 07:29:54
  • ព័ត៌មាន

"សម័យនេះភ្លើៗ មិនខ្វះស្រីបោក" បទថ្មីពីលោក ខាន់ ជេមន៍ និងជាស្នាដៃនិពន្ធរបស់ ឧកញ៉ា យឹម តាស្រង់

  • 2024-01-16 07:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះភ្លើៗ មិនខ្វះស្រីបោក ជាបទថ្មីរបស់លោក ខាន់ ជេមស៍ នៅក្នុងផលិតកម្ម Galaxy Navatra ហើយជាស្នាដៃនិពន្ធ Melody និង ទំនុកច្រៀងដោយលោកឧកញ៉ា យឹម តាស្រង់។

នេះជាបទថ្មីមួយទៀត ដែលបង្ហាញពីរសនិយមមួយបែប ត្រូវនឹងរឿងពិតនៅក្នុងបរិបទសព្វថ្ងៃ ជាក់ចំបេះដូងហ្វេនៗយុវវ័យ។ “សម័យនេះភ្លើៗ មិនខ្វះស្រីបោក” បកស្រាយដោយលោក ខាន់ ជេមន៍ ច្រៀងរៀបរាប់អំពីទុក្ខសោក និង វិប្បដិសារី របស់សុភាពបុរស ដែលត្រូវបាន គេបំផ្លាញទឹកចិត្ត។ “សុំខ្លាចហើយចិត្តមនុស្សស្រី យើងស្មោះភ័ក្តីគេបែរជាថាយើងជាប្រុសល្ងង់ទៅវិញ ឬក៏សម័យនេះមនុស្សស្មោះចាំតែគេបោក?” នេះជាអត្ថន័យនៃបទចម្រៀងមនោសញ្ចេតនា ដែលជាចំណងដៃថ្មីពី តារាចម្រៀង ខាន់ ជេមន៍ និង អ្នកនិពន្ធ លោកឧកញ៉ា យឹម តាស្រង់។

កន្លងមក លោកឧកញ៉ា យឹម តាស្រង់ ធ្លាប់បាននិពន្ធបទចម្រៀងបែបមនោសញ្ចេតនា ចាក់ដោត ល្បីៗ ជាច្រើនបទ។ ស្នាដៃនិពន្ធរបស់លោក ឧកញ៉ា មួយបទៗ គឺមានអត្ថន័យ និង ពិរោះរណ្តំ ដែលធ្វើឱ្យអ្នកគាំទ្រ ស្តាប់មិនចេះជិនណាយ។ ចង់ដឹងបទថ្មី “សម័យនេះភ្លើៗ មិនខ្វះគេបោក” មានអត្ថន័យយ៉ាងណា នោះ អាចចូលទៅស្តាប់និងទស្សនា MV ផ្លូវការបាននៅលើ ឆាណែលយូធូប Galaxy Navatra៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់