- 2024-01-23 09:20:17
- ចម្រៀង
តារា ថុង នៅពីក្រោយការអញ្ជើញសិល្បករខ្មែរឲ្យទៅសម្ដែងនៅបារាំងក្នុងកម្មវិធី Festival រាល់ឆ្នាំ
- 2024-01-23 09:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា ថុង នៅពីក្រោយការអញ្ជើញសិល្បករខ្មែរឲ្យទៅសម្ដែងនៅបារាំងក្នុងកម្មវិធី Festival រាល់ឆ្នាំ
ចន្លោះមិនឃើញ
បើនិយាយដល់យុវជនខ្មែរ-បារាំង ដែលបានផ្ដួចផ្ដើមកម្មវិធីវប្បធម៌ខ្មែរជាច្រើន ដើម្បីឲ្យកូនខ្មែរនៅឯនាយសមុទ្រដឹង និងស្គាល់ពីអ្វីជាខ្លួនឯងនោះ យើងសូមណែនាំបុរសម្នាក់ឈ្មោះ តារា ថុង ដែលជាបុគ្គលសំខាន់ជួយផ្សព្វផ្សាយរឿងល្អៗពីប្រទេសកម្ពុជា ឲ្យបរទេសស្គាល់ និងកោតស្ញប់ស្ញែង។
តារា ថុង ឬ សប្បាយ តារា គឺជាស្ថាបនិកសហគមន៍"សាមគ្គីកូនខ្មែរ” នៅប៉ារីសប្រទេសបារាំង។ លោកក៏ជាកូនខ្មែរនៅឯនាយសមុទ្រដែលមិនស្គាល់អ្វីដែលជាភាពអស្ចារ្យនៃកម្ពុជាដែលពីមុន ព្រោះលោកតែងតែឮគេនិយាយមិនល្អពីទឹកដីកំណើត ដោយសារបញ្ហាសង្គ្រាម និងបញ្ហាអ្នកក្រ ហើយមិនដែលលើកពីរឿងល្អៗទៅផ្សព្វផ្សាយឲ្យជាតិសាសន៍ដទៃដឹងឡើយ ទើបលោកប្ដេជ្ញាថា ធ្វើយ៉ាងណាដើម្បីឲ្យគេស្គាល់កម្ពុជាក្នុងផ្លូវល្អ ហើយព្យាយាមឲ្យបរទេសស្គាល់ និងដឹងពីភាពអស្ចារ្យនៃដែនដីសុវណ្ណភូមិមួយនេះ។
ស្ថិតក្នុងកាលៈទេសៈជាស្ថាបនិក "សាមគ្គីកូនខ្មែរ” និងត្រូវធ្វើការផងនោះ លោកពិតជាជួបបញ្ហាលំបាកជាច្រើន ព្រោះគ្មានពេលវេលាគ្រប់គ្រាន់។ ត្រូវធ្វើការខ្លួនឯងផង ហើយសហគមន៍ផង គ្មានចំណូលទេ បើធ្វើទាំង ២ ហើយគ្មានពេលគ្រប់គ្រាន់ និងផលលំបាកផ្សេងៗ ដោយចិត្តចង់ធ្វើឲ្យសហគមន៍ដំណើរការ តែក៏ត្រូវរកថវិកាដែរ ព្រោះសហគមន៍គ្មានចំណូលឡើយ ហើយប្រាក់ឧបត្ថម្ភក៏មិនសូវមានច្រើនទៀត។ បែបនោះហើយទើបលោកត្រូវ ក៏បង្កើតជំនួញ១ ដោយមានក្រុមហ៊ុនSABAY EVAAN MARKET & SERVICES។
សកម្មភាពរៀបចំកន្លងទៅ
ក្រៅពីរៀបចំបង្កើតសហគមន៍ និងក្រុមហ៊ុនហើយនោះ តារា ក៏ជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានកម្មវិធី Culture ដែរ សម្រាប់ឲ្យគេស្គាល់វប្បធម៌ខ្មែរយើង។ សម្រាប់ព្រឹត្តិការ festival លោកធ្វើវាឡើងជារៀងរាល់ឆ្នាំ។ មាន festival រៀបចំនៅវត្តខ្មែរក្នុងទីក្រុងប៉ារីសឈ្មោះវត្ត VINCENNES ព្រឹត្តិការនោះទទួលបានការគាំទ្រច្រើនមិនថាខ្មែរ អាស៊ី ឬអឺរ៉ុបទេ។ ឆ្នាំ ២០២២ លោកបានអញ្ជើញតារាចម្រៀង វុទ្ធា និង Ruthko ទៅប្រគំតន្ត្រីនៅប៉ារីស ដើម្បីឲ្យបរទេសបានដឹង និងស្គាល់ពីសិល្បៈ ចម្រៀងខ្មែរ។ កាលណោះមិនត្រឹមតែខ្មែរឡើយ បរទេសដែលចូលរួមក៏បានរាំលេងកម្សាន្តសប្បាយជាមួយចង្វាក់រាំវង់ ក្បាច់សារ៉ាវ៉ាន់ ចូកកំពឹស និងកន្ទ្រឹមជាដើម។ មិនតែប៉ុណ្ណោះជនជាតិគេ ក៏ទទួលស្គាល់ពីចម្រៀងបែប Hip-Hop ដែលច្រៀងដោយកូនខ្មែរដែរ រហូតគេ hype តាមចង្វាក់ភ្លេងថែមទៀតផង។
ឆ្នាំ ២០២២ នោះដែរ អ្នកនាង ទេព បូព្រឹក្ស ក៏បានទៅដើរលេងនៅប្រទេសបារាំង ហើយម្ចាស់បទ "វីរនារី" ក៏បានឆៀងចូលទៅកម្សាន្តក្នុងកម្មវិធី Sabay Festival 2022 និងឡើងបកស្រាយចម្រៀងជូនដល់បងប្អូនខ្មែរនៅទីនោះ។ នៅពេលខាងមុខ លោកក៏មានគម្រោងអញ្ជើញតារាខ្មែរទៅសម្ដែងនៅបារាំងម្ដងទៀត ដើម្បីឲ្យប្រជាជនខ្មែរដែលរស់នៅទីនោះ និងជាតិសាសន៍ដទៃបានស្គាល់ និងចូលរួមរីករាយជាមួយយើងបន្តទៀត៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB