• 2024-01-29 06:57:21
  • ព័ត៌មាន

កន្លែងស្នាក់នៅសម្រាប់ Vacation នៅសៀមរាប ដ៏ស្រស់ស្អាត បរិយាកាសល្អ ធានាជាប់ចិត្តមិនចង់ទៅផ្ទះវិញ សំខាន់មាន Promotion ពិសេសទៀត!

  • 2024-01-29 06:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្ន ខេត្តសៀមរាប កំពុងប្រែក្លាយរូបរាងជាក្រុងទំនើប តាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់ទំនិញជាដើម ដែលបម្រើឲ្យវិស័យទេសចរណ៍។ ខេត្តនេះត្រូវបានគេស្គាល់ថាជា ទីតាំងនៃប្រាសាទអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ហើយក៏ជាទីតាំងប្រាសាទល្បីៗ ជាច្រើនផ្សេងទៀតដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបេងមាលា និងឧទ្យានជាតិភ្នំគូលែន ផងដែរ។

មិនតែប៉ុណ្ណោះ សៀមរាប គឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរ នៅទូទាំងពិភពលោក ហើយក៏ជាកន្លែងសាកថ្មជីវិតដ៏ចាំបាច់មួយ សម្រាប់ភ្ញៀវទេសចរក្នុងស្រុកផងដែរ​ មិនថាជា Vacation រយៈពេលខ្លី ឬវែងនោះទេ។

យ៉ាងណាមិញ ទីកន្លែងសម្រាប់សម្រាកក្នុងអំឡុងពេលដំណើរកម្សាន្តដ៏មានន័យរបស់អ្នក ក៏ជារឿងសំខាន់ ដែលត្រូវគិតគូរ និងស្វែងរកទីតាំងដែលផ្តល់ឲ្យនូវភាពងាយស្រួល បរិយាកាសល្អ និង ផាសុកភាពខ្ពស់ ផងដែរ។

ជាក់ស្តែង Velea at Rose Apple Square ដែលស្ថិតនៅចំកណ្ដាលក្រុងសៀមរាប ផ្តោតលើការរស់នៅបែបទំនើប សហគមន៍ និងលំហបៃតង ជាមួយនឹងមុខងារ ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និង កន្លែងរស់នៅជុំគ្នា ហើយផ្តល់ឲ្យនូវអ្វីគ្រប់យ៉ាង លើសពីតម្រូវរបស់អ្នកទៅទៀត។

នៅពេលអ្នកឈានជើងចូលទៅកាន់ Velea at Rose Apple Square ដំបូង អ្នកនឹងទទួលបានអារម្មណ៍ថាស្រស់ស្រាយ ជាមួយនឹងការដាំដើមឈើជុំវិញអគារ និងការតុបតែងបែបស៊ីវីល័យ ធ្វើឲ្យអ្នករំសាយអស់ទុក្ខកង្វល់តែម្តង។

មិនតែប៉ុណ្ណោះ អ្វីដែលជាចំណុចពិសេសខ្លាំងមួយទៀតនោះគឺ ស្ថាបត្យកម្មនៅ Velea at Rose Apple Square គឺជាការឌីហ្សាញឲ្យមានពន្លឺថ្ងៃ និងលំហូរខ្យល់រត់ចេញចូលយ៉ាងល្អ ធ្វើឲ្យការស្នាក់នៅទីនេះ កាន់តែមានអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពខ្ពស់។

នៅទីនោះ គេបែងចែកកន្លែងស្នាក់នៅជា ៣ប្រភេទគឺ ប្រភេទ STUDIO ROOM, ប្រភេទ 1 BEDROOM SUITE និង ប្រភេទ 2 BEDROOM SUITE ហើយបើនិយាយដល់ការតុបតែងផ្នែកខាងក្នុងវិញ គឺមានសភាពប្រណីត និងបែប Cozy តែម្តង។ អ្វីដែលរឹតតែពិសេសនោះ គឺវាផ្តល់ឲ្យនូវគ្រឿងបរិក្ខាសព្វគ្រប់បែបយ៉ាង ដូចជា តុសម្រាប់ធ្វើការ, ផ្ទះបាយ​, តុអាហារ និង កន្លែងសម្រាប់ Chill និង យ៉រផ្ទះ សម្រាប់គយគន់ទេសភាព ជាដើម។

មិនតែប៉ុណ្ណោះ ជាមួយនឹងការស្នាក់នៅប្រចាំខែ អ្នកនឹងទទួលបាននូវសេវាកម្មជាច្រើន ដូចជា៖

  • កន្លែងស្នាក់នៅ
  • Wi-Fi ឥតគិតថ្លៃ
  • អ្នកថែទាំ និងបោសសម្អាត
  • ចំណត ១កន្លែង
  • ការប្រើប្រាស់ទឹក-ភ្លើង ឥតគិតថ្លៃ
  • អាងហែងទឹក និង កន្លែងហាត់ប្រាណ

ចំណេញបាន 15% ភ្លាមៗ ដោយគ្រាន់តែប្រើ Promo Code: SABAY15

លក្ខខណ្ឌ៖

  • ការបញ្ចុះតម្លៃនេះ គឺសម្រាប់ការកក់ និងស្នាក់នៅរយៈពេលខ្លី ចាប់ពីថ្ងៃនេះ ដល់ 31 មីនា ឆ្នាំ 2024 តែប៉ុណ្ណោះ
  • សម្រាប់តែការកក់ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ +855 17 881 117 ឬ អ៊ីម៉ែល velea_reservations@roseapplesquare.com ឬ គេហទំព័រ hotels.cloudbeds.com/reservation/eGCWI1#promo=SABAY15 តែប៉ុណ្ណោះ
  • មិនអាចប្រើជាមួយការផ្តល់ជូន ឬ បញ្ចុះតម្លៃផ្សេងទៀតនោះនោះទេ
  • លក្ខខណ្ឌបញ្ចុះតម្លៃអាចមានការផ្លាស់ប្តូរ ដោយមិនចាំបាច់ជូនដំណឹងជាមុន

មានទីតាំងនៅកណ្តាលក្រុងសៀមរាប Rose Apple Square គឺជាគម្រោងអភិវឌ្ឍន៍ ដែលផ្តោតលើតុល្យភាព រវាងរបៀបរស់នៅបែបទំនើប លំហបៃតង និងសហគមន៍ ជាមួយនឹងមុខងារ ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និង កន្លែងរស់នៅជុំគ្នា។ បើទោះបីជាគម្រោង ស្ថិតនៅជិត Pub Street ក្តី ក៏Rose Apple Square បានគិតគូរទៅលើតម្រូវការ ក្នុងការចតយាន្តជំនិះ ដូច្នេះ Rose Apple Square ក៏មានកន្លែងចតរថយន្តក្រោមដីដល់ទៅ ពីរជាន់ផងដែរ។

នៅទីនេះក៏មានភោជនីយដ្ឋាន ដោយមានក្រុមហ៊ុន Kaifun ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ជាអ្នកជួលដំបូងផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា គម្រោង Rose Apple Square ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ដូចជា Best Residential Development និង Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នើមនៅកម្ពុជាឆ្នាំ ២០២០ របស់ PropertyGuru ព្រមទាំងពានរង្វាន់ Cambodia's Best Mixed-Use Development នៅក្នុងកម្មវិធី​ Asia Pacific Property Awards ដែលរៀបចំឡើងដោយ International Property Awards នៅទីក្រុងបាងកក ទៀតផង។

អត្ថបទ៖ សេង ឡុង

មតិយោបល់