• 2024-02-13 06:55:25
  • ព័ត៌មាន

Lisa នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្ដែង តាមរយៈរឿងថ្មីរបស់ HBO

  • 2024-02-13 06:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) សារព័ត៌មានអាមេរិក Variety បានរាយការណ៍ថា Lisa នឹងចូលរួមសម្ដែងរដូវកាលទី ៣ ក្នុងរឿង "The White Lotus" របស់ HBO ក្នុងនាមជាតួសម្តែងថ្មី។

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ទីភ្នាក់ងាររបស់ Lisa គឺ LLOUD បានបញ្ជាក់ថា "Lalisa Manobal (ឈ្មោះពេញរបស់ Lisa) ត្រូវបានកំណត់ឱ្យសម្តែងក្នុងរដូវកាលទី ៣ នៃ រឿង "The White Lotus" របស់ HBO"

រឿង "The White Lotus" ចេញដំបូងក្នុងឆ្នាំ ២០២១ គឺជារឿងភាគដែលបង្ហាញពីរឿងរ៉ាវដែលកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍នៅឯសណ្ឋាគារ White Lotus ដ៏ប្រណិតបំផុត។ រដូវកាលទី ១ ត្រូវបានថតនៅ Hawaii ហើយរដូវកាលទី ២ ត្រូវបានកំណត់នៅ Sicily ប្រទេសអ៊ីតាលី។

តាម​រយៈ​គម្រោង​នេះ Lisa នឹង​ក្លាយ​ជា​សមាជិក​ក្រុម BLACKPINK ទី​បី​ដែល​បាន​សម្ដែង​ជា​លើក​ដំបូង។ ពីមុន Jisoo បានដើរតួជាតួឯកដំបូងរបស់នាងនៅក្នុងរឿង "Snowdrop" របស់ JTBC ក្នុងឆ្នាំ ២០២១ បន្ទាប់មក Jennie ដែលបានដើរតួជាតួឯកក្នុងរឿង "The Idol" របស់ HBO៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់