- 2024-02-22 07:33:11
- ព័ត៌មាន
មិនត្រឹមតែគាំទ្រពេញទំហឹង ខេម ថែមទាំងរំឮកបទចម្រៀងផ្សាភ្ជាប់ពីគ្រឿងញៀនទៀត
- 2024-02-22 07:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែគាំទ្រពេញទំហឹង ខេម ថែមទាំងរំឮកបទចម្រៀងផ្សាភ្ជាប់ពីគ្រឿងញៀនទៀត
ចន្លោះមិនឃើញ
តារាចម្រៀងសំឡេងស្អក ខេម បានចេញមុខគាំទ្របទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះមន្ដ្រីរាជការពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ដ្រីរាជការដោយពុំមានការលើកលែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
និយាយដល់រឿងគ្រឿងញៀន ខេម ដែលជាសិល្បករលេចធ្លោរមួយរូបមានដើមកំណើតចេញពីខេត្ដកំពង់ឆ្នាំង ធ្លាប់ប្រឡូកក្នុងសង្គមយុវវ័យសប្បាយរីករាយ និងជូរចត់ផង។ លោកធ្លាប់ដើរតួ និងច្រៀងដោយផ្ទាល់នូវបទ "ជីវិតក្មេងពាល" ដែលនិពន្ធទំនុកច្រៀងដោយលោក ងួន សុបិន ទទួលបានគាំទ្រយ៉ាងខ្លាំងពីមហាជនកាលពីអំឡុងឆ្នាំ២០១៦។
៩ឆ្នាំក្រោយ ស្រាប់តែលោករំលឹកបទចម្រៀងនេះម្ដងទៀត ដោយភ្ជាប់ជាមួយសារដាស់តឿន និងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទាក់ទងនឹងបញ្ហាគ្រឿងញៀន។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ខេម ក៏បានភ្ជាប់សារដាស់តឿនរឿងគ្រឿងញៀនដល់យុវវ័យកុំឲ្យភ្លើតភ្លើន ឬលង់ក្នុងល្បែងអបាយមុខនេះ ដោយបានភ្ជាប់ឈុតខ្លះក្នុងMV បទ "ជីវិតក្មេងពាល" ទៀតផង។
បន្ថែមពីលើការបញ្ចេញមតិគាំទ្រហើយនោះ តារាចម្រៀង ខេម ក៏បានរំឮកបទចម្រៀងចាស់របស់ខ្លួន ចំណងជើងថា «ជីវិតក្មេងពាល» ឆ្លុះបញ្ចាំងពីតថភាពពិតរបស់ក្រុមគ្រួសារមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រឿងញៀន។
ខេម បានឡើងថា "សូមបងប្អូនកុំមើលស្រាលគ្រឿងញៀនឱ្យសោះ យើងខ្ញុំទាំងអស់គ្នាជាតារាចម្រៀងសូមផ្តល់សារជូនពុកម៉ែបងប្អូនទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបានបំផ្លាញសង្គមជាតិរបស់យើង គ្រឿងញៀនបំផ្លាញគ្រួសាររបស់យើង បំផ្លាញអ្នកស្រុក អ្នកភូមិរបស់យើង និងសង្គមរបស់យើងផងដែរ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕