- 2024-02-29 08:48:56
- ព័ត៌មាន
សារី ស្រីពេជ្រ កំពុងសំឡឹងមើលកម្មវិធីបវរកញ្ញាអន្តរជាតិធំៗ ២ សម្រាប់ត្រៀម comeback
- 2024-02-29 08:48:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារី ស្រីពេជ្រ កំពុងសំឡឹងមើលកម្មវិធីបវរកញ្ញាអន្តរជាតិធំៗ ២ សម្រាប់ត្រៀម comeback
ចន្លោះមិនឃើញ
កញ្ញា សារី ស្រីពេជ្រ ជាបវរកញ្ញាកម្ពុជាដំបូងគេបង្អស់ដែលបំបែកកំណត់ត្រាឈ្នះមកុដពីឆាកអន្តរជាតិ Miss Petite Global 2022 នៅប្រទេសម៉ាឡេស៊ី។ ស្រីពេជ្រ បានធ្វើឱ្យគ្រប់គ្នាកោតស្ញប់ស្ញែងចំពោះភាពជោគជ័យដ៏ធំធេង ដែលនេះជាមោទនភាពរបស់ប្រទេសកម្ពុជាក្នុងវិស័យ beauty pageant។
ក្រោយជាប់តំណែងជា Miss Petite Global 2022 បវរកញ្ញារាងតូចច្រឡឹងនេះធ្លាប់គិតថា នាងនឹងមិនចូលរួមប្រកួតកម្មវិធីបវរកញ្ញាទៀតឡើយ ព្រោះចង់រក្សាតំណែងជាស្ត្រីខ្មែរទី១ ដែលឈ្នះមកុដពីឆាកអន្តរជាតិ។ ម៉្យាង នាងចង់ឱ្យគ្រប់គ្នាចង់ចាំរូបនាងក្នុងរូបភាពជាម្ចាស់ជយលាភី Miss Petite Global 2022។
តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ថ្មីៗនេះ សារី ស្រីពេជ្រ បែរជា ផ្លាស់ប្តូរចិត្ត ចង់ចូលប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ក្រោយមើលឃើញថា វិស័យ beauty pageant នៅកម្ពុជាកំពុងមានសន្ទុះខ្លាំងក្លាលើសពីការរំពឹងទុក។
បវរកញ្ញាពោរពេញដោយសមត្ថភាព និងមហិច្ឆិតារូបនេះថា នាងសុំពេលត្រៀមខ្លួនយូរបន្តិចទៀតសិន ទើបត្រឡប់មកអង្រួនវិស័យ beauty pageant វិញ។ មួយវិញទៀត នាងក៏ត្រូវការពេលវេលាហ្វឹកហាត់ ពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យល្អប្រសើរជាងនេះសិនផងដែរ ដើម្បីប្រាកដថា នាងមានសមត្ថគ្រប់គ្រាន់ក្នុងការដណ្តើមភាពជោគជ័យ។
ស្ថិតក្នុងដំណាក់កាលត្រៀមខ្លួន ស្រីពេជ្រ បង្ហើបឱ្យដឹងថា សព្វថ្ងៃនាងកំពុងសំឡឹងមើលកម្មវិធីបវរកញ្ញាអន្តរជាតិធំៗចំនួន ២ សម្រាប់ការ comeback។ ទី១ គឺកម្មវិធី Miss Grand និងទី២ កម្មវិធី Miss Universe ព្រោះថា បច្ចុប្បន្នកម្មវិធី Grand កំពុងមានសន្ទុះខ្លាំង ខណៈ Universe ជាកម្មវិធីលំដាប់អន្តរជាតិទី១ ដែលនាងតែងប៉ងចង់ចូលរួមប្រកួត។
យ៉ាងណាមិញ នាងពុំទាន់កំណត់កាលបរិច្ឆេទ និងពេលវេលានៃការ comeback នោះទេ ហើយក៏មិនបារម្ភថា ការទុកគម្លាតពេលយូរនឹងធ្វើឱ្យនាងសាបប្រជាប្រិយភាពនោះដែរ ផ្ទុយទៅវិញគឺនាងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន។ បើនិយាយពីសម្រស់ និងអាយុមិនមែនជាបញ្ហាទេ ដោយសារនាងនៅក្មេងនៅឡើយ និងមានតិចនិចថែរក្សាសម្រស់យ៉ាងល្អទៀតផង៕