• 2024-03-05 02:49:38
  • ចម្រៀង

"នាង​អើយ" បទថ្មីរបស់ សុវត្ថិ មុនីវណ្ណ ពីរោះប្លែក...ឥឡូវ​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម!

  • 2024-03-05 02:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​ដើម​ខែ​មីនា ឆ្នាំ​២០២៤ កូន​ប្រុស​របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនីវណ្ណ បាន​ចេញ​MV បែប​រ៉េប​មួយ​បទ​យ៉ាងពីរោះ ជា​ពិសេស​ត្រូវ​ចិត្ដ​យុវវ័យ​ដែល​កំពុងមាន​គូ ហើយ​ហ៊ាន​លះបង់គ្រប់យ៉ាង​ដើម្បី​ស្នេហា។ ទើប​ចេញ​ក្ដៅៗ កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា បទ "នាង​អើយ" កំពុង​ល្បី​ខ្លាំង​លើ​បណ្ដាញ​សង្គមTIKTOK។

ផ្ដើម​ពី​ឃ្លា "ឆ្នាំ​ថ្មី​នេះ នារី​អូន​ឡើង​ពេញ​ក្រមុំ នារីសមសួន មក​អង្រួន​បេះដូង​កន្លង់ នារី​តែង​ខ្លួន អូន​ញញឹម​យ៉ាង​ណា​ក៏​សម កែវ​ភ្នែក​មូល​ក្រឡង់ ដាក់​អាគម​ឲ្យ​បង​ស្នេហា" ត្រូវ​បាន​បន្លឺឡើង​ជាមួយ​ភ្លេង​យ៉ាង​ពីរោះ។ ទាំង​អត្ថន័យ និង​កាយវិកា​នៅ​ក្នុង MV នេះ មើល​ទៅ​រស់រើក​តែ​ម្ដង៕

ជិន សុភ័ក្ដ្រ

មតិយោបល់