• 2024-03-06 10:54:35
  • ព័ត៌មាន

ពិតជាអស្ចារ្យណាស់! តារាចម្រៀងស្រីជួរមុខ សុខ ពិសី ក្លាយជាទូតសុច្ឆន្ទៈផលិតផលល្បីរបស់សិង្ហបុរី

  • 2024-03-06 10:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

100PLUS ជាភេសជ្ជៈបំពេញជាតិទឹកលេខមួយពីប្រទេសសិង្ហបុរី ទទួលបានការទទួលស្គាល់លើផ្នែកគុណភាព និងការណែនាំផ្នែកអាហារូបត្ថម្ភ ដោយក្រុមប្រឹក្សាលើកកម្ពស់សុខភាពនៃប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាភេសជ្ជៈជម្រើសល្អសម្រាប់សុខភាព។

100PLUS ទទួលបាននូវសន្ទុះគាំទ្រ និងការពេញនិយមយ៉ាងខ្លាំងពីបណ្តាលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នកំពុងចរាចរយ៉ាងសកម្មក្នុងទីផ្សារប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹងតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម សាន់ដេ កញ្ញាសុខ ពិសី ក្នុងនាមជាទូតសុច្ឆន្ទៈតំណាងភេសជ្ជៈបំពេញជាតិទឹក 100PLUS ប្រចាំប្រទេសកម្ពុជា។

លោក សុខ ចេមមី នាយកគ្រប់គ្រងក្រុមហ៊ុន អេចអេសស៊ី ត្រេឌីង​ ឯ.ក បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយតារាចម្រៀង កញ្ញា សុខ ពិសី ថា “ក្រុមហ៊ុនបានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមចំណែកជម្រុញការថែរក្សាសុខភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ ដោយផ្តោតលើចំណុចសំខាន់ចំនួន២គឺ ការជម្រុញឱ្យមានការធ្វើលំហាត់ប្រាណឬលេងកីឡាជាប្រចាំតាមរយៈការរៀបចំ ក៏ដូចជាឧបត្ថម្ភក្នុងកម្មវិធីកីឡាផ្សេងៗ និងការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងសុខភាពឱ្យកាន់តែទូលំទូលាយ ដោយនាំយកកម្មវិធីជជែកពិភាក្សាអំពីសុខភាពជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់កម្ពុជា” ដែលនេះគឺជាអ្វីដែលកំណត់ពីអត្តសញ្ញាណរបស់ផលិតផល 100PLUS ។

ដូចនេះនៅពេលដែលក្រុមហ៊ុន ស្វែងរកទូតសុច្ឆន្ទៈ គឺយើងត្រូវការសិល្បៈករដែលមានលក្ខណៈសម្បត្តិដូចអត្តសញ្ញាណរបស់យើង និងជាតារាដែលបានរក្សាកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញសំរាប់ប្រជាជនកម្ពុជា ពិតជាស័ក្តិសមសម្រាប់ 100PLUS ដែលមានកេរ្តិ៍ឈ្មោះនិងពេញនិយមលើទីផ្សារជាងសែសិបឆ្នាំ និងជាភេសជ្ជៈផ្តោតសំខាន់លើសុខភាព និងជម្រុញឱ្យមានការលំហាត់ប្រាណជាប្រចាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។

ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញាសុខ ពិសី បានបញ្ចេញអារម្មណ៍រំភើបជាខ្លាំង ដែលបានក្លាយជាតារាតំណាងផលិតផលដ៏ពេញនិយមរបស់សិង្ហបុរី ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានឱកាសចូលរួមជាមួយក្រុមហ៊ុនដើម្បីធ្វើការចែករំលែកដល់ប្រជាជនកម្ពុជាទាំងអស់គ្នានូវអត្ថប្រយោជន៍បានពីការធ្វើលំហាត់ប្រាណឬលេងកីឡាជាប្រចាំ ការទទួលអាហាររូបត្ថម្ភត្រឹមត្រូវ ជាមួយនិងការជ្រើសរើសភេសជ្ជៈបំពេញជាតិទឹកដែលល្អដើម្បីរក្សាបាននូវតុល្យភាពជាតិទឹកនៅក្នុងខ្លួនបន្ទាប់ពីមានសកម្មភាពប្រចាំថ្ងៃច្រើន។

កញ្ញាក៏បានបន្តថា៖ ទោះជាយើងទាំងអស់គ្នាមិនមែនជាអត្តពលិក ឬអ្នកហាត់ប្រាណជាប្រចាំក៏ដោយ តែយើងទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពប្រចាំថ្ងៃរបស់យើង ឱ្យកាន់តែល្អប្រសើរ ដោយយើងគ្រាន់តែផ្លាស់ប្តូររបៀបរស់នៅថ្មី តាមរយៈការស្វែងយល់និងការអនុវត្តនូវចំណុចសំខាន់ៗ៣ ៖ គឺការធ្វើលំហាត់ប្រាណជាប្រចាំ ការទទួលអាហាររូបត្ថម្ភត្រឹមត្រូវ និងការជ្រើសរើសភេសជ្ជៈបំពេញជាតិទឹកដែលល្អសម្រាប់រក្សាបាននូវតុល្យភាពជាតិទឹកនៅក្នុងខ្លួន៕

អត្ថបទ៖ Chin Sopheak

មតិយោបល់