• 2024-03-18 15:28:55
  • ព័ត៌មាន

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប ប្រឹងពង្រឹងផ្នែកភាសា ឆ្ពោះទៅរកឱកាសដើរម៉ូដលើឆាកអន្តរជាតិ

  • 2024-03-18 15:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើនឆ្នាំក្រោយប្រឡូកវិស័យម៉ូដែលនៅកម្ពុជា តារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ លោក ធីប ស្រាប់តែពោលពាក្យថា លោកចង់មានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិ ព្រោះវាជាគោលបំណងមួយដ៏ធំក្នុងអាជីពជាតារាបង្ហាញម៉ូដ។ ប៉ុន្តែ មកទល់ពេលនេះ លោកនៅមិនទាន់សម្រេចគោលបំណងនោះឡើយ តែក៏សង្ឃឹមថា ក្តីស្រម៉ៃនេះអាចក្លាយជាការពិតឆាប់ៗនេះផងដែរ។

តារាបង្ហាញម៉ូដអាជីព ធីប បានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងពង្រឹងបន្ថែមលើផ្នែកភាសាអង់គ្លេស និងភាសាថៃ ដើម្បីបំពេញបំណងប្រាថ្នាដ៏ធំនេះ ឆ្ពោះទៅរកឱកាសដើរម៉ូដលើឆាកអន្តរជាតិ។

ថ្វីបើកំលោះសង្ហារូបនេះ មិនទាន់មានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិក៏ពិតមែន តែលោកនៅតែត្រូវប៉ាន់សម្រាប់កម្មវិធី fashion show ក្នុងស្រុក ទាំង fashion show របស់ designer បរទេស និងខ្មែរ គឺលោកមានមុខពុំដែលខានឡើយ។

ក្រៅពីអាជីពជាតារាបង្ហាញម៉ូដ ធីប ក៏ជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ផងដែរ ដោយលោកបានចូលរួមសម្តែងរឿងភាគជាមួយតារាល្បីៗជាច្រើន។ «ដឹកបេះដូងរកស្នេហ៍» ជាស្នាដៃរឿងភាគថ្មីរបស់លោកជាមួយស្ថានីយ៍ទូរទស្សន៍ភីអិនអិន និងជាចំណងដៃភាពយន្តថ្មីសម្រាប់អ្នកគាំទ្រ។

ពេលនេះ ធីប មិនទាន់មានគម្រោងថតភាពយន្តថ្មីនៅឡើយទេ តែប្រសិនបើការចរចារត្រូវរ៉ូវគ្នាលោកអាចនឹងទទួលថតភាពយន្តភាគថ្មីនាពេលឆាប់ៗខាងមុខនេះ ព្រោះលោកក៏ស្រលាញ់ការសម្តែងមិនចាញ់ការដើរម៉ូដប៉ុន្មានឡើយ៕

អត្ថបទ៖ Ah Mouy

មតិយោបល់