• 2024-04-04 07:09:38
  • ព័ត៌មាន

ដើម្បីក្ដីសុខផ្ទាល់ខ្លួន យើងមិនអាចដេកឱបទុក្ខទេ! អបអរ Kathryn អាចនឹងរកឃើញអ្នកស្អំបេះដូងឆាប់ៗ

  • 2024-04-04 07:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល៣ខែនៃការបែកបាក់ស្នេហា ១១ឆ្នាំ រវាង Daniel Padilla និង Kathryn Bernardo ពេលនេះ Kathryn រកឃើញអ្នកស្អំបេះដូងហើយ ខណៈខាងប្រុសមានមិត្តស្រីថ្មីពេលទើបបែកគ្នាភ្លាមៗ។

កាលពីម្សិលមិញនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីត្រូវគណនីមួយ បានបង្ហោះរូបជាច្រើនសន្លឹកបង្ហាញពីភាពផ្អែមល្ហែមស្និតស្នាលរបស់តារាសម្ដែងល្បីឈ្មោះហ្វីលីពីន Kathyrn ត្រូវបានមនុស្សប្រុសម្នាក់យកផ្កាកុលាបក្រហមមួយបាច់ធំយកមកជូននាង ហើយអ្នកទាំងពិរថែមទាំងផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងស្អិតល្មួតតែម្ដង ដែលបុរសសង្ហាររូបនេះត្រូវបានគិតថាជាមិត្តប្រុសថ្មី ចូលមកថែបេះដូង Kathyrn បន្ទាប់ពីនាងបានកំព្រាបេះដូងរយៈពេលជាង ៣ខែមកនេះ។

បុរសសង្ហារគៀកកើយផ្អែមល្ហែបរូបនេះត្រូវបានគេស្គាល់ថាជា តារាសម្ដែងល្បីឈ្មោះម្នាក់ដែរក្នុងប្រទេស ហ្វីលីពីនមានឈ្មោះថា Alden Richards ហើយ kathyrn និង Alden ក៏ធ្លាប់មានស្នាដៃសម្ដែងរឿងរួមគ្នា ផងដែរកាលពីឆ្នាំ ២០១៩ មានចំណងជើងថា Hello,Love Goodbaye

យ៉ាងណាមិញបើទោះជាសាមីខ្លួនទាំងពីរនៅមិនទាន់ប្រកាសជាផ្លូវការអំពីទំនាក់ទំនងស្នេហាពិតប្រាកដ ក៏ដោយក៏អ្នកគាំទ្រកំពុងសប្បាយចិត្ត និងអបអរសាទរដល់ Kathyrn ដែលរកបានមនុស្សជាទីស្រឡាញ់ មើលថែនាង និងស្រឡាញ់នាងជានាង៕

អត្ថបទ៖ កេរស

មតិយោបល់