• 2024-04-05 03:13:18
  • ព័ត៌មាន

ត្រឹមជួបពាក្យចចាមអារ៉ាម មិនអាចបំផ្លាញក្ដីសុខ Justin និង Hailey Bieber បានទេ

  • 2024-04-05 03:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានព័ត៌មានបរទេសចេញផ្សាយពីពាក្យចចាមអារ៉ាមជាច្រើន ជុំវិញគ្រួសារកំពូលតារាចម្រៀងសហរដ្ឋអាមរិក Justin Bieber និងភរិយា Hailey Bieber ថាទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីរកំពុងរង្គោះរង្គើប្រឈមនឹងការលែងលះជាផ្លូវការ

បន្ទាប់ពីឃើញមានអ្នកលើកឡើងពាក្យមិនល្អលើគ្រួសារកំពូលតារាចម្រៀងរូបនេះ ស្រាប់តែមានប្រភពក្បែរខ្លួន Justin និង ភរិយា Hailey បានចេញមុខសម្របសម្រួលថាពាក្យទាំងនោះគ្រាន់តែជាខ្យល់បក់កាត់ត្រចៀក ពោលគឺត្រឹមជាពាក្យចចាមអារ៉ាមពីមនុស្សមានបំណងល្អលើពួកគេប៉ុណ្ណោះ ធាតុពិតនោះ «Justin និង Hailey កំពុងមានក្ដីសុខខ្លាំង ជាមួយគ្រួសារតូចដ៏កក់ក្ដៅ»។

យ៉ាងណាមិញបើទោះជាមានពាក្យចចាមអារ៉ាមមិនល្អទាំងនោះ Justin និង ភិយា ហាក់មិនព្រឺរោមភ្ញាក់ផ្អើល ឬខឹងសម្បារនោះទេ អ្នកទាំងពីរបែរជាមានក្ដីសុខកាន់តែខ្លាំងៗឡើង Justin ថែមទាំងនិយាយថា។ នាងនៅតែជាក្មេងស្រីសំណព្វចិត្តរបស់ខ្លួន

ប្រភព៖ pagesix អត្ថបទ៖ កេរស

មតិយោបល់