• 2024-04-08 03:39:41
  • ព័ត៌មាន

ទឹកចិត្តជាម្ដាយ ទោះកំពុងជួបព្យុះភ្លៀងប៉ុណ្ណាក៏ Angelina កំដរកូនស្រីដើរផ្សារសប្បាយៗធម្មតាដូចគ្មានរឿងអ្វី

  • 2024-04-08 03:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលមានរឿងក្ដីក្ដាំងផ្លូវច្បាប់ជាមួយអតីតស្វាមី Brad Pitt និងកូនស្រី Shiloh ឈប់រស់នៅក្រោមដំបូលផ្ទះជាមួយ ពេលនេះ Angelina Jolie បាននាំកូនស្រីដែលមានមុខមាត់ស្រដៀងខ្លាំងនិងគ្នាគឺ Vivienne បានប្រទះដើរផ្សារទិញទំនិញរំសាយអារម្មណ៍

កាលពីចុងសប្ដាហ៍កន្លងទៅនេះ សកម្មភាពកំពូលតារាសម្ដែងស្រីអាមេរិច Angelina ដើរផ្សារទិញទំនិញ ជាមួយកូនស្រី Vivienne នៅទីក្រុង Manhattan ត្រូវបានគេប្រមាញ់រូបថតបានជាច្រើនសន្លឹកស្របពេលអ្នកទាំងពិរកំពុងដើរនៅតាមដងផ្លូវចេញពីទិញទំនិញ។

សកម្មភាព Angelinaនាំកូនស្រីដើរផ្សារទាំងនេះបានបង្ហាញឱ្យមហាជន ជាពិសេសអ្នកគាំទ្រឱ្យឃើញថា ទោះបីជានាង ជាម្ដាយដែលកំពុងជួបបញ្ហាផ្ទួនៗយ៉ាងណាក៏ដោយ តួនាទីដែលមើលថែកូនៗ និងកំដរកូនផ្ដល់ពេលវេលាល្អៗជាមួយកូន នាងនៅតែអាចរឹងមាំផ្ដល់ជូនឱ្យកូនបានគ្រប់គ្រាន់ ទោះខ្លួនកំពុងមាន បញ្ហាក៏ដោយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចសរសើរពីទឹកចិត្តជាម្ដាយរបស់ Angelina៕

ប្រភព៖ pagesix អត្ថបទ៖ កេរស

មតិយោបល់
អត្ថបទថ្មី