- 2024-04-25 02:47:11
- ព័ត៌មាន
ដឹងការពិត! មនុស្សដំបូងលើករឿង NewJeans ត្រូវគេ Copy Style មិនមែន Min Hee Jin ទេ
- 2024-04-25 02:47:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងការពិត! មនុស្សដំបូងលើករឿង NewJeans ត្រូវគេ Copy Style មិនមែន Min Hee Jin ទេ
ចន្លោះមិនឃើញ
ចំពេលមានជម្លោះរវាង HYBE និង ADOR ក៏មានសេចក្ដីរាយការណ៍ថាឪពុកម្តាយរបស់សមាជិក NewJeans គឺជាមនុស្សដំបូងគេដែលលើកឡើងពីការព្រួយបារម្ភអំពី "ការចម្លង NewJeans" ដោយក្រុមចម្រៀងថ្មី ILLIT របស់ផលិតកម្ម BELIFT LAB (Label ដែលស្ថិតក្រោម HYBE ដែរ)។
យោងតាមរបាយការណ៍ផ្តាច់មុខដោយ DongA Ilbo បានចេញផ្សាយកាលពីថ្ងៃទី ២៤ ខែមេសា បន្ទាប់ពី ILLIT បង្ហាញខ្លួនកាលពីខែមុន ដោយមានការសង្ស័យស្ទើរតែគ្រប់យ៉ាងរបស់ក្រុមស្រីថ្មីនេះ គឺចម្លង NewJeans។ ស្ថិតក្នុងព័ត៌មានដែលបង្ហាញនោះដែរ ក៏បានបញ្ជាក់ដែរថាឪពុកម្តាយរបស់សមាជិក NewJeans គឺជាអ្នកដែលលើកពីកង្វល់នេះទៅកាន់ ADOR ឲ្យសិក្សាពីបញ្ហានេះ។
ឪពុកម្តាយ NewJeans បានស្នើសុំ ADOR ឲ្យជួយដោះស្រាយបញ្ហា តាមរយៈការពិភាក្សាជាមួយ HYBE។ ជាការឆ្លើយតប ADOR បានផ្ញើសំណើផ្លូវការសម្រាប់សកម្មភាពកែតម្រូវ និងឯកសារផ្សេងទៀតទៅកាន់ HYBE នៅថ្ងៃទី ០៣ ខែមេសា។ ក្រោយមកពេលទទួលបានសំណើនោះហើយ HYBE បានស្នើសុំការប្រជុំជាមួយឪពុកម្តាយរបស់សមាជិក NewJeans។
ទោះជាយ៉ាងណាក៏ដោយឪពុកម្តាយរបស់ NewJeans មានអារម្មណ៍ថាការឆ្លើយតបរបស់ HYBE ហាក់ដូចជា ខ្វះភាពស្មោះត្រង់ ហើយក៏បានសម្រេចបដិសេធចំពោះការប្រជុំ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ ADOR ទាក់ទងនឹងការចោទប្រកាន់ 'NewJeans Copying' ដោយ ILLIT ដែលបានលើកឡើងថា «ដូច្នេះបន្ទាប់ពីការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយសមាជិក NewJeans និងអ្នកតំណាងផ្នែកច្បាប់ ADOR បានបញ្ចេញជំហរផ្លូវការរបស់ខ្លួន» ទំនងដូចជាទាក់ទងទៅនឹងសបញ្ហាដែលនាំឲ្យមានរឿងហេតុកើតឡើងក្នុងពេលនេះហើយ។
ក្រោយមក HYBE បានចាប់ផ្តើមសវនកម្មប្រឆាំងនឹង ADOR នៅថ្ងៃទី ២២ ខែមេសា ក្រោយទទួលភស្តុតាងនៃការប៉ុនប៉ងរបស់ Min Hee Jin ដើម្បីកាន់កាប់ ADOR ជាមួយនឹងឯកសារពាក់ព័ន្ធមួយចំនួនដែលត្រូវបានបង្ហាញ៕